1
សុភាសិត 4:23
ព្រះគម្ពីរខ្មែរសាកល
GKHB
ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់ ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។
Uporedi
Istraži សុភាសិត 4:23
2
សុភាសិត 4:26
ចូរស្ទង់មើលគន្លងនៃជើងរបស់អ្នក នោះអស់ទាំងផ្លូវរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
Istraži សុភាសិត 4:26
3
សុភាសិត 4:24
ចូរយកសេចក្ដីវៀចវេរចេញពីមាត់អ្នក ហើយដាក់សេចក្ដីខូចនៃបបូរមាត់ឲ្យឆ្ងាយពីអ្នក។
Istraži សុភាសិត 4:24
4
សុភាសិត 4:7
ការចាប់ផ្ដើមនៃប្រាជ្ញាគឺដូច្នេះ: ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹងដោយប្រើអ្វីៗទាំងអស់ដែលកូនមាន!
Istraži សុភាសិត 4:7
5
សុភាសិត 4:18-19
រីឯគន្លងរបស់មនុស្សសុចរិតដូចជាពន្លឺអរុណដែលភ្លឺឡើងៗ រហូតដល់ថ្ងៃពេញពន្លឺ; ផ្លូវរបស់មនុស្សអាក្រក់ដូចជាភាពងងឹតសូន្យ ពួកគេមិនដឹងថាខ្លួនឯងជំពប់ដោយសារអ្វីទេ។
Istraži សុភាសិត 4:18-19
6
សុភាសិត 4:6
កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
Istraži សុភាសិត 4:6
7
សុភាសិត 4:13
ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ; ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។
Istraži សុភាសិត 4:13
8
សុភាសិត 4:14
កុំចូលក្នុងគន្លងរបស់មនុស្សអាក្រក់ឡើយ ក៏កុំដើរក្នុងផ្លូវរបស់មនុស្សពាលដែរ
Istraži សុភាសិត 4:14
9
សុភាសិត 4:1
កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង
Istraži សុភាសិត 4:1