Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 2:1-5

សុភាសិត 2:1-5 GKHB

កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ទទួលយក​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក ដើម្បី​ប្រុង​ត្រចៀក​របស់អ្នក​ស្ដាប់​ប្រាជ្ញា និង​ដើម្បី​ផ្ដោតចិត្ត​របស់អ្នក​លើ​ការយល់ដឹង ពិតមែនហើយ ប្រសិនបើ​អ្នក​ហៅ​រក​ការយល់ជាក់ ហើយ​បន្លឺ​សំឡេង​រក​ការយល់ដឹង ប្រសិនបើ​អ្នក​ស្វែងរក​វា​ដូច​ស្វែងរក​ប្រាក់ ហើយ​ខំរក​វា​ដូច​ខំរក​កំណប់ នោះ​អ្នក​នឹង​យល់ច្បាស់​នូវ​ការកោតខ្លាច​ព្រះយេហូវ៉ា ហើយ​រកឃើញ​ចំណេះដឹង​អំពី​ព្រះ