ណាពីសាការីយ៉ា 10
10
មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រអែល
1ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន
ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ!
អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ
ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌
ទ្រង់ធ្វើឲ្យដំណាំលូតលាស់
នៅតាមចម្ការរបស់អ្នករាល់គ្នា។
2រីឯរូបព្រះក្លែងក្លាយ
ដែលអ្នករាល់គ្នាទៅសាកសួរ
ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ
ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ
សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ
ពាក្យលើកទឹកចិត្តរបស់ពួកគេ
ក៏ឥតបានការដែរ។
ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា
វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។
3«យើងខឹងនឹងពួកគង្វាលខ្លាំងណាស់
យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ
ប្រជារាស្ត្ររបស់យើង»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងមករំដោះ
កូនចៅយូដាដែលជាហ្វូងចៀមរបស់ទ្រង់។
ទ្រង់ប្រោសប្រទានឲ្យពួកគេ
ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។
4មេដឹកនាំទាំងអស់នឹងកើតចេញ
ពីកុលសម្ព័ន្ធយូដា
ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់
រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
5ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច
ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។
ពួកគេវាយសំរុកទៅលើខ្មាំង
ដ្បិតអុលឡោះតាអាឡានៅជាមួយពួកគេ។
រីឯទ័ពសេះរបស់ខ្មាំងសត្រូវ
នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
6«យើងនឹងពង្រឹងកម្លាំងកូនចៅយូដា
យើងនឹងសង្គ្រោះកូនចៅយូសុះ
យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ
ដ្បិតយើងនឹងអាណិតអាសូរពួកគេ។
ពួកគេនឹងប្រៀបដូចជាប្រជាជន
ដែលយើងមិនបានបោះបង់ចោលសោះ
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ
យើងនឹងឆ្លើយតបទៅពួកគេវិញ។
7អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច
ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។
ពេលឃើញដូច្នេះ
កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ
ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ
ព្រោះតែអុលឡោះតាអាឡា។
8យើងនឹងហៅប្រជារាស្ត្ររបស់យើង
ឲ្យមកជួបជុំគ្នា
ដ្បិតយើងបានរំដោះពួកគេ។
ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
9យើងនឹងកំចាត់កំចាយពួកគេ
ទៅនៅក្នុងចំណោមប្រជាជាតិនានា
ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង
ពួកគេនឹងបង្កើតកូនចៅ
ហើយនាំគ្នាវិលត្រឡប់មកវិញ។
10យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប
យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី
យើងនឹងនាំពួកគេទៅនៅ
ស្រុកកាឡាដ និងស្រុកលីបង់
រហូតទាល់តែចង្អៀតទឹកដី។
11ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ
យើងនឹងវាយរលកសមុទ្រ
ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។
យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត
ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។
12យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង
ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Одоогоор Сонгогдсон:
ណាពីសាការីយ៉ា 10: អគត
Тодруулга
Хуваалцах
Хувилах
Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.
ណាពីសាការីយ៉ា 10
10
មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រអែល
1ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន
ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ!
អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ
ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌
ទ្រង់ធ្វើឲ្យដំណាំលូតលាស់
នៅតាមចម្ការរបស់អ្នករាល់គ្នា។
2រីឯរូបព្រះក្លែងក្លាយ
ដែលអ្នករាល់គ្នាទៅសាកសួរ
ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ
ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ
សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ
ពាក្យលើកទឹកចិត្តរបស់ពួកគេ
ក៏ឥតបានការដែរ។
ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា
វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។
3«យើងខឹងនឹងពួកគង្វាលខ្លាំងណាស់
យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ
ប្រជារាស្ត្ររបស់យើង»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងមករំដោះ
កូនចៅយូដាដែលជាហ្វូងចៀមរបស់ទ្រង់។
ទ្រង់ប្រោសប្រទានឲ្យពួកគេ
ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។
4មេដឹកនាំទាំងអស់នឹងកើតចេញ
ពីកុលសម្ព័ន្ធយូដា
ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់
រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
5ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច
ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។
ពួកគេវាយសំរុកទៅលើខ្មាំង
ដ្បិតអុលឡោះតាអាឡានៅជាមួយពួកគេ។
រីឯទ័ពសេះរបស់ខ្មាំងសត្រូវ
នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
6«យើងនឹងពង្រឹងកម្លាំងកូនចៅយូដា
យើងនឹងសង្គ្រោះកូនចៅយូសុះ
យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ
ដ្បិតយើងនឹងអាណិតអាសូរពួកគេ។
ពួកគេនឹងប្រៀបដូចជាប្រជាជន
ដែលយើងមិនបានបោះបង់ចោលសោះ
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ
យើងនឹងឆ្លើយតបទៅពួកគេវិញ។
7អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច
ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។
ពេលឃើញដូច្នេះ
កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ
ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ
ព្រោះតែអុលឡោះតាអាឡា។
8យើងនឹងហៅប្រជារាស្ត្ររបស់យើង
ឲ្យមកជួបជុំគ្នា
ដ្បិតយើងបានរំដោះពួកគេ។
ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
9យើងនឹងកំចាត់កំចាយពួកគេ
ទៅនៅក្នុងចំណោមប្រជាជាតិនានា
ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង
ពួកគេនឹងបង្កើតកូនចៅ
ហើយនាំគ្នាវិលត្រឡប់មកវិញ។
10យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប
យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី
យើងនឹងនាំពួកគេទៅនៅ
ស្រុកកាឡាដ និងស្រុកលីបង់
រហូតទាល់តែចង្អៀតទឹកដី។
11ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ
យើងនឹងវាយរលកសមុទ្រ
ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។
យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត
ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។
12យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង
ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Одоогоор Сонгогдсон:
:
Тодруулга
Хуваалцах
Хувилах
Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.