ណាពីមីកា 5
5
អ្នកសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម
1«បេថ្លេហិមអេប្រាតាអើយ!
ក្នុងចំណោមអំបូរទាំងប៉ុន្មាន
នៅស្រុកយូដា អ្នកតូចជាងគេមែន
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រអែល
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
អ្នកនោះមានដើមកំណើត
តាំងពីបុរាណកាលដ៏យូរលង់»។
2អុលឡោះនឹងបោះបង់ចោល
ប្រជាជនអ៊ីស្រអែលមួយរយៈសិន
រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។
ពេលនោះ បងប្អូនរបស់បុត្រ
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា
ជាមួយកូនចៅអ៊ីស្រអែលវិញ។
3ស្ដេចនោះនឹងក្រោកឡើង
ហើយដឹកនាំជនជាតិអ៊ីស្រអែល
ដោយអំណាចរបស់អុលឡោះតាអាឡា
និងភាពថ្កុំថ្កើងនៃនាមរបស់អុលឡោះតាអាឡា
ជាម្ចាស់របស់គាត់។
អ៊ីស្រអែលនឹងរស់នៅដោយសុខសាន្ត
ដ្បិតចាប់ពីពេលនេះទៅ
ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
4ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក
វាយលុកស្រុកយើង
ហើយវាយចូលដល់កំពែងក្រុងរបស់យើង
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់
ឲ្យទៅតយុទ្ធនឹងពួកគេ។
5មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង
ដើម្បីឈ្លានពានទឹកដីរបស់យើង
ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី
កណ្ដាប់ដៃរបស់ពួកគេ។
6កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីអុលឡោះតាអាឡា
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ
ដោយឥតត្រូវការមនុស្សជួយឡើយ។
7កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។
ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី
ដោយឥតមាននរណាម្នាក់អាចរំដោះ
ឲ្យរួចបានឡើយ។
8ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក
ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
9នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក
យើងនឹងកំទេចរទេះចំបាំងរបស់អ្នក
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
10«យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក
យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ
ទាំងប៉ុន្មានរបស់អ្នក។
11យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
12យើងនឹងដកព្រះក្លែងក្លាយ
និងរូបបដិមាចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងថ្វាយបង្គំរូប
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
13យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក
យើងនឹងកំទេចក្រុងរបស់អ្នក។
14យើងនឹងដាក់ទោសប្រជាជាតិនានា
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
Одоогоор Сонгогдсон:
ណាពីមីកា 5: អគត
Тодруулга
Хуваалцах
Хувилах
Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.
ណាពីមីកា 5
5
អ្នកសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម
1«បេថ្លេហិមអេប្រាតាអើយ!
ក្នុងចំណោមអំបូរទាំងប៉ុន្មាន
នៅស្រុកយូដា អ្នកតូចជាងគេមែន
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រអែល
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
អ្នកនោះមានដើមកំណើត
តាំងពីបុរាណកាលដ៏យូរលង់»។
2អុលឡោះនឹងបោះបង់ចោល
ប្រជាជនអ៊ីស្រអែលមួយរយៈសិន
រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។
ពេលនោះ បងប្អូនរបស់បុត្រ
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា
ជាមួយកូនចៅអ៊ីស្រអែលវិញ។
3ស្ដេចនោះនឹងក្រោកឡើង
ហើយដឹកនាំជនជាតិអ៊ីស្រអែល
ដោយអំណាចរបស់អុលឡោះតាអាឡា
និងភាពថ្កុំថ្កើងនៃនាមរបស់អុលឡោះតាអាឡា
ជាម្ចាស់របស់គាត់។
អ៊ីស្រអែលនឹងរស់នៅដោយសុខសាន្ត
ដ្បិតចាប់ពីពេលនេះទៅ
ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
4ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក
វាយលុកស្រុកយើង
ហើយវាយចូលដល់កំពែងក្រុងរបស់យើង
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់
ឲ្យទៅតយុទ្ធនឹងពួកគេ។
5មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង
ដើម្បីឈ្លានពានទឹកដីរបស់យើង
ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី
កណ្ដាប់ដៃរបស់ពួកគេ។
6កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីអុលឡោះតាអាឡា
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ
ដោយឥតត្រូវការមនុស្សជួយឡើយ។
7កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។
ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី
ដោយឥតមាននរណាម្នាក់អាចរំដោះ
ឲ្យរួចបានឡើយ។
8ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក
ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
9នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក
យើងនឹងកំទេចរទេះចំបាំងរបស់អ្នក
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
10«យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក
យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ
ទាំងប៉ុន្មានរបស់អ្នក។
11យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
12យើងនឹងដកព្រះក្លែងក្លាយ
និងរូបបដិមាចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងថ្វាយបង្គំរូប
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
13យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក
យើងនឹងកំទេចក្រុងរបស់អ្នក។
14យើងនឹងដាក់ទោសប្រជាជាតិនានា
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
Одоогоор Сонгогдсон:
:
Тодруулга
Хуваалцах
Хувилах
Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.