ម៉ាថាយ 3
3
ណាពីយ៉ះយ៉ាប្រៀនប្រដៅបណ្ដាជន
1នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖ 2«ចូរកែប្រែចិត្ដគំនិតឡើង ដ្បិតនគរនៃអុលឡោះមកជិតបង្កើយហើយ!»។ 3ណាពីអេសាយបានថ្លែងទុកអំពីយ៉ះយ៉ានេះថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោស្ថានថាៈ
“ចូររៀបចំផ្លូវរបស់អម្ចាស់
ចូរតម្រង់ផ្លូវឲ្យគាត់!”»។
4យ៉ះយ៉ា មានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ គាត់បរិភោគកណ្ដូប និងទឹកឃ្មុំ។ 5អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកគាត់។ 6គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយគាត់ក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
7កាលយ៉ះយ៉ាឃើញពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីគាត់ គាត់និយាយទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីកំហឹងរបស់អុលឡោះ ដែលជិតមកដល់ដូច្នេះ?។ 8ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ 9កុំនឹកស្មានថាខ្លួនមានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះអាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។ 10ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ 11ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។ 12គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កកវិញ គាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ណាពីអ៊ីសាទទួលពិធីជ្រមុជទឹក
13ពេលនោះ អ៊ីសាចេញពីស្រុកកាលីឡេ មករកយ៉ះយ៉ា នៅត្រង់ទន្លេយ័រដាន់ ដើម្បីឲ្យយ៉ះយ៉ាធ្វើពិធីជ្រមុជទឹក ឲ្យគាត់។ 14ប៉ុន្ដែ យ៉ះយ៉ាប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។ 15អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។ 16ពេលអ៊ីសាទទួលពិធីជ្រមុជទឹករួចហើយ គាត់ងើបឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ អ៊ីសាឃើញរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។ 17ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
Одоогоор Сонгогдсон:
ម៉ាថាយ 3: អគត
Тодруулга
Хуваалцах
Хувилах
Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.

: