ម៉ាថាយ 28
28
ណាពីអ៊ីសាបានរស់ឡើងវិញ
1ក្រោយថ្ងៃជំអាត់ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។ 2ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ចុះពីសូរ៉កាមកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។ 3ម៉ាឡាអ៊ីកាត់នោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។ 4ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ 5ម៉ាឡាអ៊ីកាត់និយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗ មករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ 6អ៊ីសាមិននៅទីនេះទេ អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ ដូចគាត់មានប្រសាសន៍រួចមកហើយ សុំមកមើលកន្លែងដែលគេដាក់សពគាត់ឯណេះសិន 7ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់អ៊ីសាជាប្រញាប់ ថាគាត់បានរស់ឡើងវិញហើយ ឥឡូវនេះគាត់ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា សុំនាងជ្រាប!»។
8ស្ដ្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសិស្ស។ 9ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។ 10អ៊ីសាមានប្រសាសន៍ថា៖ «កុំភ័យខ្លាចអ្វីឡើយ! ទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
11កាលស្ដ្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកអ៊ីមុាំ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។ 12ពួកអ៊ីមុាំក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកអះលីជំអះ ហើយសម្រេចចិត្ដឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន 13ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។ 14ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។
15ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។
ណាពីអ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញ
16សិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលអ៊ីសាបានប្រាប់ឲ្យគេទៅ។ 17កាលគេបានឃើញអ៊ីសា គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។ 18អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។ 19ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងនាមអុលឡោះជាបិតាអ៊ីសាជាបុត្រា និងរសអុលឡោះដ៏វិសុទ្ធ។ 20ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
Одоогоор Сонгогдсон:
ម៉ាថាយ 28: អគត
Тодруулга
Хуваалцах
Хувилах

Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
© 2014 United Bible Societies, UK.

: