លោកុប្បត្តិ 14
14
លោកឡុតត្រូវជាប់ជាឈ្លើយ ហើយត្រូវបានរំដោះមកវិញ
1នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម 2ស្តេចទាំងនោះបានលើកគ្នាទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្តេចក្រុងអាត់ម៉ា ព្រះបាទសេមេប៊ើជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា (គឺក្រុងសូអារ)។ 3ស្តេចទាំងនេះបានប្រមូលផ្ដុំកម្លាំងនៅជ្រលងភ្នំស៊ីឌីម (គឺសមុទ្រអំបិល )។ 4ស្ដេចទាំងនេះបានចុះចូលព្រះបាទកេដូឡោមើរអស់រយៈពេលដប់ពីរឆ្នាំ តែដល់ឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ 5លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម 6និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។ 7បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ 8ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ ក៏នាំគ្នាលើកទ័ពចេញទៅប្រយុទ្ធតទល់ នៅជ្រលងភ្នំស៊ីឌីម 9គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្តេចអេឡាំ ព្រះបាទធីដាលជាស្តេចកូយីម ព្រះបាទអាំរ៉ាផែលជាស្តេចស៊ីណើរ និងព្រះបាទអើយ៉ុកជាស្តេចអេឡាសារ គឺស្តេចបួនអង្គតទល់នឹងស្តេចប្រាំអង្គ។ 10ឯនៅជ្រលងភ្នំស៊ីឌីម មានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាក៏រត់គេច ខ្លះធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ ហើយអ្នកឯទៀតៗនាំគ្នារត់ទៅឯភ្នំ។ 11ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ 12គេក៏ចាប់ឡុត ជាក្មួយរបស់លោកអាប់រ៉ាម ដែលនៅក្រុងសូដុម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ នាំយកទៅជាមួយ។
13ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។ 14កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ 15លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ 16លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។
ស្តេចម៉ិលគីស្សាដែកឲ្យពរលោកអាប់រ៉ាម
17កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។ 18ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។ 19ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖
«សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត
ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
20សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ
ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ
មកក្នុងកណ្ដាប់ដៃរបស់លោក»។
រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។ 21ស្តេចក្រុងសូដុមក៏មានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមប្រគល់មនុស្សមកយើង ឯទ្រព្យសម្បត្តិ សូមទុកសម្រាប់លោកចុះ»។ 22ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា 23ទូលបង្គំនឹងមិនយកអ្វីសោះឡើយ សូម្បីតែចេសមួយសរសៃ ខ្សែស្បែកជើងមួយ ឬអ្វីៗដែលជារបស់ព្រះករុណាឡើយ ក្រែងព្រះករុណាមានរាជឱង្ការថា "យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន"។ 24ទូលបង្គំនឹងមិនយកអ្វីក្រៅតែពីម្ហូបអាហារដែលពួកយុវជនបានទទួលទានទៅហើយ និងចំណែករបស់អ្នកដែលបានចេញទៅជាមួយទូលបង្គំប៉ុណ្ណោះ គឺសូមឲ្យអាន់នើរ អែសកុល និងម៉ាមរេ យកចំណែករបស់ខ្លួនចុះ»។
Արդեն Ընտրված.
លោកុប្បត្តិ 14: គកស១៦
Ընդգծել
Կիսվել
Պատճենել
Ցանկանու՞մ եք պահպանել ձեր նշումները ձեր բոլոր սարքերում: Գրանցվեք կամ մուտք գործեք
© 2016 United Bible Societies

: