កិច្ចការ 12
12
យ៉ាកកូបត្រូវគេសម្លាប់ ពេត្រុសត្រូវគេឃុំឃាំង
1នៅគ្រានោះ ស្តេចហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំអះ។ 2ស្តេចបានឲ្យគេប្រហារជីវិតយ៉ាកកូបជាបងរបស់យ៉ូហាន។ 3ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ដ គាត់ក៏ចាត់គេឲ្យទៅចាប់ពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ។ 4ក្រោយពីបានចាប់ពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមគាត់ ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ស្តេចហេរ៉ូដមានបំណងនឹងកាត់ទោសគាត់នៅមុខប្រជាជន ក្រោយបុណ្យរំលង។ 5ដូច្នេះ ពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំអះបាននាំគ្នាទូរអាអុលឡោះឥតស្រាកស្រាន្ដ សូមអុលឡោះជួយគាត់។
ម៉ាឡាអ៊ីកាត់ដោះលែងពេត្រុស
6នៅយប់មុនពេលដែលស្តេចហេរ៉ូដ យកពេត្រុសទៅកាត់ទោស គាត់សម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ 7ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ម៉ាឡាអ៊ីកាត់ដាស់ពេត្រុសដោយកេះគាត់ពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃគាត់។ 8ម៉ាឡាអ៊ីកាត់ពោលមកកាន់គាត់ថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» គាត់ក៏ធ្វើតាម។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ 9ពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយម៉ាឡាអ៊ីកាត់ទៅ។ គាត់ពុំនឹកស្មានថា ការដែលម៉ាឡាអ៊ីកាត់កំពុងធ្វើនេះ ជាការពិតទេ គាត់ស្មានតែគាត់យល់សប្ដិ។ 10ម៉ាឡាអ៊ីកាត់ និងពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែម៉ាឡាអ៊ីកាត់ចេញបាត់ពីពេត្រុសទៅ។ 11ពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន អុលឡោះជាអម្ចាស់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។ 12យល់ឃើញដូច្នោះហើយ ពេត្រុសក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាទូរអា។ 13នៅពេលគាត់គោះទ្វារ មានស្ដ្រីបម្រើម្នាក់ ឈ្មោះនាងរ៉ូដាចេញមកសួរ 14នាងស្គាល់ថាជាសំឡេងរបស់ពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «ពេត្រុសមកដល់ហើយ គាត់ឈរនៅមាត់ទ្វារ»។ 15គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្ដែ នាងបានប្រកែកវិញថា៖ «គាត់ពិតជាមកដល់មែន»។ 16គេពោលថា៖ «ប្រហែលជាម៉ាឡាអ៊ីកាត់របស់គាត់ទេដឹង!»។ ពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញគាត់ គេងឿងឆ្ងល់យ៉ាងខ្លាំង។ 17ពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលអុលឡោះជាអម្ចាស់បានជួយគាត់ ឲ្យចេញរួចពីទីឃុំឃាំង។ គាត់មានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបយ៉ាកកូប និងពួកបងប្អូនផង»។ បន្ទាប់មក គាត់បានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
18លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាពេត្រុសទៅណាបាត់។ 19ស្តេចហេរ៉ូដបញ្ជាឲ្យគេរកពេត្រុស តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចចុះពីស្រុកយូដា ទៅនៅក្រុងសេសារា។
ស្ដេចហេរ៉ូដបានស្លាប់
20ស្តេចហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅជួបស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកឲ្យមកខាងគេ ហើយសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរស្តេចហេរ៉ូដ។ 21លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូដឡើងទៅអង្គុយលើបល្ល័ង្ក ហើយមានប្រសាសន៍ឲ្យប្រជាជនស្ដាប់។ 22ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ 23រំពេចនោះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្តេចពុំបានផ្តល់សិរីរុងរឿងទៅអុលឡោះ។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ 24មនុស្សម្នាបានឮបន្ទូលរបស់អុលឡោះ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។
25រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។
Tans Gekies:
កិច្ចការ 12: អគត
Kleurmerk
Deel
Kopieer

Wil jy jou kleurmerke oor al jou toestelle gestoor hê? Teken in of teken aan
© 2014 United Bible Societies, UK.

: