#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់预览

ប្រហែលនេះជាពេលល្ងាចមួយដ៏សំខាន់ក្នុងជីវិតទ្រង់។ ព្រះយេស៊ូរីករាយក្នុងការចំណាយពេលជាមួយសាវ័កទ្រង់ ដែលព្រះអង្គចាត់ទុកដូចជាមិត្តភក្តិ។ ទ្រង់នឹងចាកចេញទៅជាមួយពួកគេក្នុងពេលឆាប់ៗ។ ទ្រង់មានអារម្មណ៍សង្ស័យ នៅពេលជ្រាបដឹងអំពី អ្វីដែលនឹងកើតឡើងចំពោះទ្រង់នៅយប់នេះ និងថ្ងៃបន្ទាប់។
ទោះបីជាយ៉ាងណា សាវ័ករបស់ទ្រង់មិនបានយល់ពីព្រះបន្ទូលរបស់ទ្រង់ឡើយ។ យ៉ាងណាក៏ដោយពួកគេទទួលបានសន្តិភាពនេះយ៉ាងជ្រាលជ្រៅ ជាមួយការការពារដែលព្រះយេស៊ូផ្តល់ឲ្យនេះ។ បន្ទាប់ពីព្រះយេស៊ូបានអបអរពិធីបុណ្យចម្លងរួចហើយ ពួកគេក៏ចាកចេញទៅជាមួយគ្នា។ ពួកគេទៅសួនច្បារកេតសេម៉ានី។ អំឡុងពេលដែលទ្រង់អធិស្ឋានទូលទៅព្រះបិតា ព្រះយេស៊ូព្រួយព្រះហឬទ័យ នឹងការសុគតដើម្បីលាងអំពើបាបរបស់មនុស្សលោក។ ទ្រង់ប្រហែលជានឹកចាំដល់ព្រះបន្ទូលរបស់ព្រះបិតាទ្រង់ នៅពេលដែលទ្រង់ធ្វើពិធីជ្រមុជទឹក មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់» ឬទ្រង់អាចចាំពីពាក្យរបស់លោកយ៉ូហានបាទីស្ដ “មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក” ទ្រង់ព្រួយព្រះទ័យ ខ្លាចពែងនៃទុក្ខលំបាកនេះមិនកើតឡើង តែដោយសារព្រះបន្ទូលសន្យារបស់ព្រះបិតានិងជំនឿដ៏មុតមាំលើអំណាចនិងភាពយុត្តិធម៌ បានធ្វើឲ្យទ្រង់មានកម្លាំងនិយាយពាក្យទាំងនេះឡើង
«សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ តាមរយៈពាក្យនេះ មានន័យថាទ្រង់ប្រគល់ជីវិតទ្រង់ទាំងស្រុងទៅលើព្រះហស្តព្រះបិតា។ ទ្រង់ជឿ១០០% ថាព្រះជាព្រះល្អអស្ចារ្យ ។ រូបរាងកាយនិងព្រលឹងវិញ្ញាណរបស់ទ្រង់ទទួលដឹងអារម្មណ៍នៃបន្ទុកនោះរួចហើយ។
ញើសទ្រង់ស្រក់ជាតំណក់ឈាម ទ្រង់ទទួលរងសម្ពាធ បន្ទុក ហើយនិងភាពភ័យខ្លាច។ ទោះបីជាយ៉ាងណា ទ្រង់នៅតែនៅជាប់ជាមួយក្តីស្រលាញ់របស់ព្រះបិតាយ៉ាងមុតមាំ។ ទ្រង់ធ្វើការសម្រេចចិត្តនេះ ដោយស្របតាមបំណងព្រះហឬទ័យទ្រង់ផ្ទាល់ សម្រេចចិត្តដោយក្តីស្រលាញ់សម្រាប់អ្នក។
ការអនុវត្ត
សូមប្រគល់ភាពភ័យខ្លាច ការព្រួយបារម្ភ និង ភាពអសុវត្ថិភាពរបស់អ្នកទៅកាន់ព្រះជាម្ចាស់។ សូមសម្រេចចិត្តថានឹងទុកចិត្តលើព្រះជាម្ចាស់គ្រប់កិច្ចការទាំងអស់។ ទោះបីជាអ្នកមិនយល់ពីផែនការរបស់ទ្រង់ ហើយសូមបានប្រកាសនូវពាក្យនេះ “កុំតាមបំណងចិត្តខ្ញុំឡើយ តែសូមឲ្យបានសម្រេចតាមបំណងព្រះហឬទ័យរបស់ទ្រង់វិញ”
Daniel Kalupner, ICF Nürnberg
读经计划介绍

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More