#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់预览

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

35天中的第23天

តើពេលណាដែលអ្នកធ្លាប់រលាកស្បែកដោយសារកម្តៅព្រះអាទិត្យ? ប្រាកដណាស់គឺជាពេលដែលអ្នកភ្លេចលាបឡេការពារកំដៅព្រះអាទិត្យ។ ខ្ញុំធ្លាប់រលាកស្បែកដោយសារកម្តៅ គឺប៉ុន្មានឆ្នាំមុន នៅឆ្នេរសមុទ្រមួយឈ្មោះឡាហ្គូណា នៅរាជធានីកាលីហ្វរញ៉ា។  យើងបានទៅលេងឆ្នេរសមុទ្រ ហើយពេលនោះខ្ញុំគិតថាខ្ញុំមិនត្រូវការលាបឡេការពារពន្លឺព្រះអាទិត្យទេ ព្រោះខ្ញុំទៅតែ២ម៉ោងប៉ុណ្ណោះ។ អ្វីដែលកើតឡើងបន្ទាប់គឺគួរឲ្យពិសេស! ខ្ញុំមកផ្ទះវិញ ឆ្លុះកញ្ចក់ ហើយឃើញឡើងពណ៌ស្វាយពេញថ្ងាស គឺរលាកស្បែកពេញថ្ងាស។ អ្វីដែលខ្ញុំត្រូវការគឺលាបឡេការពារពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ តែខ្ញុំមិនបានធ្វើ។

ខ្ញុំជាកូនបងគេបងប្អូនខ្ញុំទាំង៥នាក់ ហើយតាំងពីតូចមក រឿងទាក់នឹង ការសម្លាប់កូនច្បងរាប់អេស៊ីប បានប៉ះពាល់ខ្ញុំ។ ព្រះជាម្ចាស់បាននាំប្រជាជនជាទីស្រលាញ់របស់ទ្រង់ចេញពីភាពជាទាសករក្នុងប្រទេសអេសុីប ទៅកាន់សេរីភាពលើទឹកដីសន្យា។  ទាំងជនជាតិអុីស្រាអែលនិងជនជាតិអេសុីប សុទ្ធតែត្រូវការការការពារប្រឆាំងតទល់នឹងសេចក្តីស្លាប់នៃកូនច្បង។ ផ្លូវតែមួយដែលអាចការពារកូនច្បងពីសេចក្តីស្លាប់បាន គឺត្រូវយកឈាមកូន​ចៀម​ដែលល្អឥតខ្ចោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង ។ ខ្ញុំតែងតែឆ្ងល់ តើខ្ញុំនឹងមានអារម្មណ៍បែបណាប្រសិនបើខ្ញុំស្ថិតនៅក្នុងស្ថានការណ៍នោះ ព្រោះខ្ញុំជាកូនច្បង តើខ្ញុំនឹងមានសុវត្ថិភាពទេ? តើខ្ញុំនឹងមានភាពភ័យខ្លាចទេ? តើឈាមដែលឪពុកខ្ញុំលាបនៅលើក្របទ្វារនោះនឹងអាចការពារខ្ញុំបានដែរទេ?  តើគ្រាន់តែធ្វើបែបនឹង ពិតជាអាចសង្រ្គោះខ្ញុំពីសេចក្តីស្លាប់ដែរទេ?

ខ្ញុំសង្ឃឹមថាព្រះទ្រង់ដឹងពីអ្វីដែលទ្រង់កំពុងតែធ្វើចុះ។ ឥឡូវនេះយើងដឹងសកម្មភាពដ៏សាមញ្ញមួយនោះអាចជួយង្គ្រោះកូនច្បងយ៉ាងលើសលប់។ ក្នុងជីវិតយើង យើងត្រូវការ ការការពារជាច្រើនពីកំហុសដែលយើងបានធ្វើ។ ការសុគតរបស់ព្រះយេស៊ូ និង លោហិតរបស់ទ្រង់នៅលើឈើឆ្កាង មិនត្រឹមតែលាងរាល់ភាពសោកសា្តយ និងភាពអាម៉ាស់ និងលាងសំអាតរាល់កំហុសរបស់អ្នកបើសិនអ្នកទូលសុំទ្រង់ ប៉ុន្តែទ្រង់ចង់ធ្វើការការពារអ្នកពីកំហុស ភាពសោកស្តាយនិងភាពអាម៉ាស់ដែលអ្នកនឹងធ្វើនៅថ្ងៃអនាគត។ ប្រសិនបើយើងហ៊ាន ទូលសូមទ្រង់ ថាតើយើងគួររស់នៅរបៀបបែបណា ហើយគួរសម្រេចចិត្តដូចម្តេច នោះយើងអាចទទួលបានការការពារខ្លួនយើងបាន ដោយរស់នៅជីវិតស្របតាមផ្លូវរបស់ព្រះយេស៊ូ។ ពេលខ្លះ អ្វីដែលទ្រង់សុំគឺតូចតាចហើយមើលទៅដូចគ្មានន័យសោះ ប៉ុន្តែវាអោយយើងនៅឆ្ងាយពី ភាពជាទាសករដ៏ឈឺចាប់ ភាពសោកស្តាយ និងភាពអាម៉ាស់ ហើយនាំយើងចូលទៅកាន់សេរីភាព។ ព្រះយេស៊ូជ្រាបពីកិច្ចការដែលទ្រង់កំពុងធ្វើ។

ការអនុវត្ត

ប្រសិនបើអ្នកមានភាពឈឺចាប់ ឬការសោកសា្តយដោយសារកំហុសពីអតីតកាលរបស់អ្នក សុំឲ្យព្រះយេស៊ូលើកលែងទោស និងព្យាបាលអ្នក ហើយសូមឲ្យទ្រង់បង្ហាញអ្នកពីរបៀបរស់នៅខុសប្លែកពីមុន ដើម្បីឲ្យអ្នកអាចមានសេរីភាពនិងរឹងមាំក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ។

Arie Spaanderman, ICF Leiden


读经计划介绍

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More