YouVersion logga
BibelnLäsplanerVideor
Skaffa appen
Språkväljare
Sök ikon

Populära bibelverser från កំណើត​ពិភព​លោក 1

1

កំណើត​ពិភព​លោក 1:26-27

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ខ្លះ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ អុលឡោះ​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​អុលឡោះ អុលឡោះ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ ដូច​ទ្រង់ អុលឡោះ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។

Jämför

Utforska កំណើត​ពិភព​លោក 1:26-27

2

កំណើត​ពិភព​លោក 1:28

អាល់គីតាប

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

Jämför

Utforska កំណើត​ពិភព​លោក 1:28

3

កំណើត​ពិភព​លោក 1:1

អាល់គីតាប

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

Jämför

Utforska កំណើត​ពិភព​លោក 1:1

4

កំណើត​ពិភព​លោក 1:2

អាល់គីតាប

នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​រស‌អុលឡោះ​នៅ​រេ​រា​ពី​លើ​ផ្ទៃ​ទឹក។

Jämför

Utforska កំណើត​ពិភព​លោក 1:2

5

កំណើត​ពិភព​លោក 1:3

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។

Jämför

Utforska កំណើត​ពិភព​លោក 1:3

6

កំណើត​ពិភព​លោក 1:31

អាល់គីតាប

អុលឡោះ​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​បង្កើត​មក អុលឡោះ​ឈ្វេង​យល់​ថា ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

Jämför

Utforska កំណើត​ពិភព​លោក 1:31

7

កំណើត​ពិភព​លោក 1:4

អាល់គីតាប

អុលឡោះ​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ អុលឡោះ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

Jämför

Utforska កំណើត​ពិភព​លោក 1:4

8

កំណើត​ពិភព​លោក 1:29

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា ធ្វើ​ជា​អាហារ

Jämför

Utforska កំណើត​ពិភព​លោក 1:29

9

កំណើត​ពិភព​លោក 1:5

អាល់គីតាប

អុលឡោះ​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច​មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

Jämför

Utforska កំណើត​ពិភព​លោក 1:5

10

កំណើត​ពិភព​លោក 1:6

អាល់គីតាប

អុលឡោះ​មាន​បន្ទូលថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង​មាំ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

Jämför

Utforska កំណើត​ពិភព​លោក 1:6

11

កំណើត​ពិភព​លោក 1:30

អាល់គីតាប

យើង​ក៏​ឲ្យ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សា​បក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

Jämför

Utforska កំណើត​ពិភព​លោក 1:30

12

កំណើត​ពិភព​លោក 1:14

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ

Jämför

Utforska កំណើត​ពិភព​លោក 1:14

13

កំណើត​ពិភព​លោក 1:11

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន

Jämför

Utforska កំណើត​ពិភព​លោក 1:11

14

កំណើត​ពិភព​លោក 1:7

អាល់គីតាប

អុលឡោះ​បាន​បង្កើត​លំហ​ដ៏​រឹង​មាំ​នោះ អុលឡោះ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

Jämför

Utforska កំណើត​ពិភព​លោក 1:7

15

កំណើត​ពិភព​លោក 1:12

អាល់គីតាប

គឺ តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

Jämför

Utforska កំណើត​ពិភព​លោក 1:12

16

កំណើត​ពិភព​លោក 1:16

អាល់គីតាប

អុលឡោះ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់។ អុលឡោះ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយដែរ។

Jämför

Utforska កំណើត​ពិភព​លោក 1:16

17

កំណើត​ពិភព​លោក 1:9-10

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ អុលឡោះ​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ អុលឡោះ​ហៅ​ថា “សមុទ្រ”។ អុលឡោះ​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

Jämför

Utforska កំណើត​ពិភព​លោក 1:9-10

18

កំណើត​ពិភព​លោក 1:22

អាល់គីតាប

អុលឡោះ​ប្រទាន​ពរ​ដល់​វា ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស​ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា​បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។

Jämför

Utforska កំណើត​ពិភព​លោក 1:22

19

កំណើត​ពិភព​លោក 1:24

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

Jämför

Utforska កំណើត​ពិភព​លោក 1:24

20

កំណើត​ពិភព​លោក 1:20

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​សត្វ រស់​រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា​បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។

Jämför

Utforska កំណើត​ពិភព​លោក 1:20

21

កំណើត​ពិភព​លោក 1:25

អាល់គីតាប

អុលឡោះ​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ អុលឡោះ​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

Jämför

Utforska កំណើត​ពិភព​លោក 1:25

Nästa kapitel
YouVersion

Uppmuntrar och utmanar dig att söka Guds närhet varje dag.

Tjänst

Om

Karriärer

Volontär

Blogg

Press

Användbara länkar

Hjälp

Donera

Bibelöversättningar

Ljudbiblar

Bibelspråk

Dagens vers


En digital tjänst från

Life.Church
English (US)

©2025 Life.Church / YouVersion

IntegritetspolicyVillkor
Åtgärdsprogram för säkerhet
FacebookTwitterInstagramYouTubePinterest

Hem

Bibeln

Läsplaner

Videor