ទំនុកតម្កើង 142
142
សុំព្រះឲ្យរំដោះពីទុក្ខវេទនា
ទំនុកម៉ាស្គីល#142:0 ទំនុកម៉ាស្គីល―ន័យត្រង់គឺ “ទំនុកនៃប្រាជ្ញា”។របស់ដាវីឌ ជាពាក្យអធិស្ឋាន កាលគាត់នៅក្នុងរអាងភ្នំ។
1ខ្ញុំស្រែកយំទៅកាន់ព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ
ខ្ញុំទូលអង្វរព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ។
2ខ្ញុំបង្ហូរពាក្យត្អូញត្អែររបស់ខ្ញុំនៅចំពោះព្រះអង្គ
ខ្ញុំរៀបរាប់ទូលនូវទុក្ខវេទនារបស់ខ្ញុំនៅចំពោះព្រះអង្គ។
3កាលណាវិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ
នោះព្រះអង្គទ្រង់ជ្រាបផ្លូវរបស់ទូលបង្គំ;
នៅក្នុងគន្លងដែលទូលបង្គំដើរ
ពួកគេបានបង្កប់អង្គប់ដើម្បីចាប់ទូលបង្គំ។
4សូមសង្កេតមើលខាងស្ដាំផង
គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ;
ជម្រកបានបាត់ពីទូលបង្គំ
គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
5ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ;
ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ
ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។
6សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង!
សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។
7សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង
ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ!
មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ
ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
Trenutno izabrano:
ទំនុកតម្កើង 142: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative