ទំនុកតម្កើង 141
141
សុំព្រះឲ្យការពារពីបាប និងមនុស្សបាប
បទតម្កើងរបស់ដាវីឌ។
1ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំផង!
នៅពេលទូលបង្គំស្រែកហៅព្រះអង្គ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងរបស់ទូលបង្គំផង!
2សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ
សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
3ព្រះយេហូវ៉ាអើយ
សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ
សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង!
4សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់
ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ
ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។
5សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ——ការនេះជាសេចក្ដីសប្បុរស;
សូមឲ្យគេស្ដីបន្ទោសទូលបង្គំចុះ——ការនេះជាប្រេងលើក្បាល;
សូមកុំឲ្យក្បាលរបស់ទូលបង្គំបដិសេធវាឡើយ!
ជាការពិត សេចក្ដីអធិស្ឋានរបស់ទូលបង្គំទាស់នឹងអំពើអាក្រក់របស់មនុស្សអាក្រក់ជានិច្ច។
6ពេលចៅក្រមរបស់ពួកគេត្រូវបានបោះទម្លាក់ទៅចំណោតថ្ម
ទើបពួកគេឮពាក្យសម្ដីរបស់ទូលបង្គំ ដ្បិតពាក្យសម្ដីទាំងនោះធ្វើឲ្យពួកគេបានរីករាយ។
7ពួកគេនិយាយថា៖ “ដូចដែលគេភ្ជួរ និងបំបែកដីយ៉ាងណា
ឆ្អឹងយើងក៏ត្រូវបានកម្ចាត់កម្ចាយនៅមាត់ស្ថានមនុស្សស្លាប់យ៉ាងនោះដែរ”។
8យ៉ាងណាមិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ
ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះអង្គ!
ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ;
សូមកុំទុកព្រលឹងរបស់ទូលបង្គំឲ្យនៅទទេឥតការការពារឡើយ។
9សូមរក្សាទូលបង្គំពីអង្គប់ដែលពួកគេបានដាក់ដើម្បីចាប់ទូលបង្គំ
និងពីអន្ទាក់របស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតផង!
10សូមឲ្យពួកមនុស្សអាក្រក់ធ្លាក់ទៅក្នុងសំណាញ់របស់ខ្លួន
ខណៈដែលទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព#141:10 ទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព―ន័យត្រង់គឺ “ខ្លួនទូលបង្គំទាំងមូលឆ្លងកាត់ទៅ”។៕
Trenutno izabrano:
ទំនុកតម្កើង 141: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative