ទំនុកតម្កើង 140
140
សុំព្រះឲ្យរំដោះពីមនុស្សអាក្រក់
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីមនុស្សអាក្រក់
សូមការពារទូលបង្គំពីមនុស្សហិង្សាផង!
2ពួកគេគិតគូរការអាក្រក់នៅក្នុងចិត្ត;
រៀងរាល់ថ្ងៃ ពួកគេបង្កសង្គ្រាម។
3ពួកគេសំលៀងអណ្ដាតរបស់ខ្លួនឲ្យដូចអណ្ដាតពស់;
បបូរមាត់របស់ពួកគេបង្កប់ដោយពិសពស់វែក។
សេឡា
4ព្រះយេហូវ៉ាអើយ សូមរក្សាទូលបង្គំពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ផង;
សូមការពារទូលបង្គំពីមនុស្សហិង្សាដែលគិតគូរនឹងផ្ដួលជើងរបស់ទូលបង្គំផង។
5មនុស្សក្រអឺតក្រទមបានបង្កប់អង្គប់ និងខ្សែ ដើម្បីចាប់ទូលបង្គំ;
ពួកគេបានរាយសំណាញ់នៅក្បែរផ្លូវ
ក៏ដាក់អន្ទាក់ ដើម្បីចាប់ទូលបង្គំ។
សេឡា
6ទូលបង្គំបានទូលដល់ព្រះយេហូវ៉ាថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ”។
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង!
7ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ
ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។
8ព្រះយេហូវ៉ាអើយ សូមកុំប្រទានឲ្យមនុស្សអាក្រក់តាមបំណងប្រាថ្នារបស់គេឡើយ;
សូមកុំឲ្យផែនការអាក្រក់របស់គេបានជឿនទៅមុខឡើយ ក្រែងលោ#140:8 ក្រែងលោ―ជាពាក្យជំនួយ។គេលើកខ្លួនឡើង!
សេឡា
9រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ
សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
10សូមឲ្យរងើកភ្លើងធ្លាក់មកលើពួកគេ
សូមឲ្យពួកគេត្រូវបានទម្លាក់ទៅក្នុងភ្លើង
គឺទៅក្នុងរណ្ដៅដ៏ជ្រៅដែលពួកគេឡើងមកវិញមិនបានឡើយ!
11សូមកុំឲ្យមនុស្សមួលបង្កាច់បាននៅស្ថិតស្ថេរនៅលើផែនដីឡើយ
សូមឲ្យការអាក្រក់ប្រមាញ់យកមនុស្សហិង្សាយ៉ាងឆាប់រហ័ស!
12ទូលបង្គំដឹងច្បាស់ថា ព្រះយេហូវ៉ានឹងអនុវត្តរឿងក្ដីរបស់មនុស្សទ័លក្រ
ក៏នឹងអនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សខ្វះខាត។
13មនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជាប្រាកដ
មនុស្សទៀងត្រង់នឹងរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ៕
Trenutno izabrano:
ទំនុកតម្កើង 140: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative