សុភាសិត 30
30
ពាក្យរបស់អេគើរ
1ពាក្យរបស់អេគើរកូនរបស់យ៉ាកេ ជាពាក្យព្យាករ ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល#30:1 ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល―ឬ “លោកនិយាយថា: ‘ឱព្រះអើយ ទូលបង្គំនឿយហត់; ឱព្រះអើយ ទូលបង្គំនឿយហត់ និងអស់កម្លាំង’”។:
2ជាការពិត ខ្ញុំល្ងង់ខ្លៅជាងមនុស្សឯទៀតៗ
ហើយខ្ញុំគ្មានការយល់ដឹងរបស់មនុស្សឡើយ។
3ខ្ញុំមិនបានរៀនចេះប្រាជ្ញាឡើយ
ក៏មិនស្គាល់ចំណេះដឹងអំពីអង្គដ៏វិសុទ្ធ#30:3 អង្គដ៏វិសុទ្ធ―ឬ “វិសុទ្ធជន”។ផង។
4តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក?
តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន?
តើនរណាបានខ្ចប់ទឹកក្នុងអាវ?
តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង?
តើអ្នកនោះឈ្មោះអ្វី?
តើកូនរបស់អ្នកនោះឈ្មោះអ្វី?
អ្នកពិតជាដឹង!
5គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ គឺត្រូវបានពិសោធ;
ព្រះអង្គជាខែលដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។
6កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ
ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក
ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។
7ទូលបង្គំទូលសុំសេចក្ដីពីរយ៉ាងពីព្រះអង្គ
សូមកុំបដិសេធទូលបង្គំ មុនពេលទូលបង្គំស្លាប់ឡើយ:
8សូមយកសេចក្ដីមិនពិត និងពាក្យភូតភរចេញឲ្យឆ្ងាយពីទូលបង្គំផង;
សូមកុំប្រទានភាពក្រីក្រ ឬភាពស្ដុកស្ដម្ភដល់ទូលបង្គំឡើយ
គឺសូមចែកតែអាហារដែលជាចំណែករបស់ទូលបង្គំ ដល់ទូលបង្គំចុះ;
9ក្រែងលោទូលបង្គំបានឆ្អែត ហើយបដិសេធព្រះអង្គដោយពោលថា៖ “តើព្រះយេហូវ៉ាជាអ្នកណា?”
ឬក្រែងលោទូលបង្គំបានធ្លាក់ខ្លួនក្រ ហើយលួចគេ
ក៏បន្ថោកព្រះនាមរបស់ព្រះនៃទូលបង្គំ។
10កុំមួលបង្កាច់បាវបម្រើ ដោយប្រាប់ដល់ចៅហ្វាយអ្នកនោះឡើយ
ក្រែងលោអ្នកនោះដាក់បណ្ដាសាអ្នក ហើយអ្នកក៏ទទួលទោស។
11មានជំនាន់មួយដែលជេរប្រមាថឪពុករបស់ខ្លួន
ហើយមិនឲ្យពរម្ដាយរបស់ខ្លួន។
12មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង
ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។
13មានជំនាន់មួយដែលភ្នែករបស់គេឆ្មើងឆ្មៃយ៉ាងណាហ្ន៎
ហើយត្របកភ្នែករបស់គេឡើងខ្ពស់យ៉ាងណាហ្ន៎!
14មានជំនាន់មួយដែលធ្មេញរបស់គេដូចជាដាវ ហើយថ្គាមរបស់គេដូចជាកាំបិត
ដើម្បីស៊ីបំផ្លាញមនុស្សទ័លក្រឲ្យអស់ពីផែនដី
និងមនុស្សខ្វះខាតឲ្យអស់ពីមនុស្សជាតិ។
15ឈ្លើងមានកូនញីពីរដែលស្រែកថា៖ “ឲ្យមក! ឲ្យមក!”។
មានបីយ៉ាងដែលមិនចេះឆ្អែត
ក៏មានបួនយ៉ាងដែលមិនចេះនិយាយថា៖ “ល្មម” គឺ:
16ស្ថានមនុស្សស្លាប់
ផ្ទៃអារ
ដីដែលមិនចេះឆ្អែតដោយទឹក
និងភ្លើងដែលមិនចេះនិយាយថា៖ “ល្មម”។
17ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ
ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
18មានបីយ៉ាងដែលអស្ចារ្យសម្រាប់ខ្ញុំ
ក៏មានបួនយ៉ាងដែលខ្ញុំមិនយល់ដែរ គឺ:
19ផ្លូវរបស់ឥន្ទ្រីនៅលើមេឃ
ផ្លូវរបស់ពស់នៅលើថ្មដា
ផ្លូវរបស់នាវានៅកណ្ដាលសមុទ្រ
និងផ្លូវរបស់មនុស្សប្រុសជាមួយស្ត្រីព្រហ្មចារី។
20នេះជាផ្លូវរបស់ស្ត្រីផិតក្បត់ គឺនាងហូប
ហើយជូតមាត់របស់នាង រួចពោលថា៖
“ខ្ញុំមិនបានប្រព្រឹត្តអំពើទុច្ចរិតឡើយ”។
21ផែនដីរញ្ជួយនៅក្រោមសេចក្ដីបីយ៉ាង
ក៏មិនអាចទ្រាំបាននៅក្រោមសេចក្ដីបួនយ៉ាង គឺ:
22ការដែលបាវបម្រើធ្វើជាស្ដេច
ការដែលមនុស្សឆោតល្ងង់ឆ្អែតអាហារ
23ការដែលស្ត្រីត្រូវគេស្អប់យកប្ដី
និងការដែលបាវបម្រើស្រីដណ្ដើមកន្លែងចៅហ្វាយស្រីរបស់ខ្លួន។
24មានបួនយ៉ាងដែលតូចនៅលើផែនដី
ប៉ុន្តែពួកវាមានប្រាជ្ញាក្រៃលែង គឺ:
25ស្រមោចជាពូជដែលមិនខ្លាំង
ប៉ុន្តែវារៀបចំអាហាររបស់វាទុកនៅរដូវក្ដៅ;
26ទន្សាយថ្មជាពូជដែលមិនខ្លាំងពូកែ
ប៉ុន្តែវាធ្វើលំនៅរបស់វានៅក្នុងចំណោតថ្ម;
27កណ្ដូបគ្មានស្ដេចទេ
ប៉ុន្តែវាទាំងអស់ចេញទៅដោយតម្រង់ជួរ;
28ជីងចក់អាចចាប់ដោយដៃបាន
ប៉ុន្តែវានៅក្នុងវាំងរបស់ស្ដេច។
29មានបីយ៉ាងដែលអង់អាចក្នុងដំណើរខ្លួន
ក៏មានបួនយ៉ាងដែលបោះជំហានយ៉ាងអង់អាច គឺ:
30សិង្ហដែលខ្លាំងពូកែក្នុងចំណោមសត្វព្រៃ
ហើយមិនងាកចេញពីមុខសត្វណាមួយ
31សេះចម្បាំង#30:31 សេះចម្បាំង―ឬ “មាន់គក” ឬ “ឆ្កែប្រមាញ់”។ដែលក្រវាត់ខ្លួន
ពពែឈ្មោល
និងស្ដេចដែលមានកងទ័ពនៅជាមួយទ្រង់។
32ប្រសិនបើអ្នកបានប្រព្រឹត្តយ៉ាងល្ងង់ដោយលើកតម្កើងខ្លួន
ឬប្រសិនបើអ្នកបានប៉ងធ្វើអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ។
33ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ
ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម
ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕
Trenutno izabrano:
សុភាសិត 30: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative