សុភាសិត 28
28
1មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម
រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
2ក្នុងពេលដែលមានការបំពានក្នុងស្រុក នោះមានមេដឹកនាំច្រើន
ប៉ុន្តែស្រុកនឹងបានយូរអង្វែង ដោយព្រោះមនុស្សម្នាក់ដែលមានការយល់ច្បាស់ ហើយចេះដឹង។
3មនុស្សក្រីក្រដែលសង្កត់សង្កិនពួកអ្នកក្រខ្សត់
ប្រៀបដូចជាភ្លៀងដែលគំហុកបំផ្លាញ រហូតដល់គ្មានអាហារ។
4ពួកដែលបោះបង់ចោលក្រឹត្យវិន័យ សរសើរមនុស្សអាក្រក់
រីឯអ្នកដែលកាន់តាមក្រឹត្យវិន័យ តទល់នឹងពួកគេ។
5មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ
រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។
6អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន
ប្រសើរជាងអ្នកមានដែលផ្លូវរបស់ខ្លួនវៀចវេរ។
7កូនដែលមានការយល់ច្បាស់ កាន់តាមក្រឹត្យវិន័យ
រីឯកូនដែលសេពគប់ជាមួយពួកល្មោភស៊ី ធ្វើឲ្យឪពុករបស់ខ្លួនអាម៉ាស់។
8អ្នកដែលចម្រើនទ្រព្យសម្បត្តិរបស់ខ្លួនដោយការប្រាក់ និងការប្រាក់បន្ថែមដ៏ហួសហេតុ
គឺប្រមូលទុកសម្រាប់អ្នកដែលមានចិត្តសប្បុរសដល់អ្នកក្រខ្សត់។
9អ្នកដែលបែរត្រចៀករបស់ខ្លួនចេញមិនស្ដាប់ក្រឹត្យវិន័យ
សូម្បីតែសេចក្ដីអធិស្ឋានរបស់គេក៏ជាទីស្អប់ខ្ពើមដែរ។
10អ្នកដែលនាំមនុស្សទៀងត្រង់ឲ្យវង្វេងទៅក្នុងផ្លូវអាក្រក់
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន
រីឯមនុស្សគ្រប់លក្ខណ៍នឹងទទួលសេចក្ដីល្អជាមរតក។
11អ្នកមានតែងធ្វើជាអ្នកមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង
ប៉ុន្តែអ្នកក្រខ្សត់ដែលមានការយល់ច្បាស់ មើលធ្លុះអ្នកនោះ។
12នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង
ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន#28:12 នឹងលាក់ខ្លួន―ឬ “នឹងត្រូវបានស៊ើបរក”។។
13អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ
រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
14មានពរហើយ មនុស្សដែលកោតខ្លាចជានិច្ច!
ប៉ុន្តែអ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនរឹងរូស នឹងធ្លាក់ទៅក្នុងមហន្តរាយ។
15មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនក្រខ្សត់
ប្រៀបដូចជាសិង្ហគ្រហឹម ឬខ្លាឃ្មុំប្រុងសង្គ្រុប។
16អ្នកដឹកនាំដែលខ្វះការយល់ដឹង គឺជាអ្នកសង្កត់សង្កិនដ៏កាចសាហាវ
រីឯអ្នកដែលស្អប់កម្រៃទុច្ចរិត នឹងធ្វើឲ្យអាយុរបស់ខ្លួនវែង។
17មនុស្សដែលរងសម្ពាធដោយសារបង្ហូរឈាមគេ នឹងរត់គេចរហូតដល់រណ្ដៅមរណៈ។
កុំឲ្យអ្នកណាជួយឃាត់អ្នកនោះឡើយ!
18អ្នកដែលដើរដោយទៀងត្រង់នឹងបានសង្គ្រោះ
រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងដួលក្នុងមួយរំពេច។
19អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ
រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ នឹងបានឆ្អែតដោយភាពក្រីក្រ។
20មនុស្សស្មោះត្រង់មានពរយ៉ាងច្រើន
រីឯអ្នកដែលប្រញាប់ឲ្យបានក្លាយជាអ្នកមាន នឹងមិនរួចទោសឡើយ។
21មានការរើសមុខ នោះមិនល្អទេ
ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។
22មនុស្សលោភលន់#28:22 មនុស្សលោភលន់―ឬ “មនុស្សកំណាញ់” ន័យត្រង់គឺ “មនុស្សភ្នែកអាក្រក់”។ប្រញាប់ដេញតាមទ្រព្យសម្បត្តិ
ប៉ុន្តែគេមិនដឹងថាភាពខ្វះខាតនឹងមកដល់គេឡើយ។
23អ្នកដែលស្ដីបន្ទោសមនុស្ស
ក្រោយមកនឹងបានជាទីគាប់ចិត្ត ជាងអ្នកដែលមានអណ្ដាតបញ្ជោរទៅទៀត។
24អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ”
អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។
25មនុស្សមានចិត្តធំ#28:25 មនុស្សមានចិត្តធំ―ឬ “មនុស្សលោភលន់”។បង្កទំនាស់
រីឯអ្នកដែលទុកចិត្តលើព្រះយេហូវ៉ានឹងចម្រើនឡើង។
26អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់
រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
27អ្នកដែលចែកឲ្យអ្នកក្រីក្រ នឹងគ្មានភាពខ្វះខាតឡើយ
រីឯអ្នកដែលបិទភ្នែករបស់ខ្លួន នឹងត្រូវបណ្ដាសាយ៉ាងច្រើន។
28នៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន
ប៉ុន្តែនៅពេលពួកគេវិនាស មនុស្សសុចរិតនឹងកើនឡើង៕
Trenutno izabrano:
សុភាសិត 28: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative