សុភាសិត 21
21
1ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
2អស់ទាំងផ្លូវរបស់មនុស្ស ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង
ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
3ការដែលអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌
គាប់ព្រះហឫទ័យព្រះយេហូវ៉ាជាងយញ្ញបូជាទៅទៀត។
4ភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ជាចង្កៀងរបស់មនុស្សអាក្រក់
ទាំងនេះសុទ្ធតែជាបាប។
5គម្រោងរបស់មនុស្សឧស្សាហ៍ ប្រាកដជានាំឲ្យមានភាពបរិបូរ
ប៉ុន្តែអស់អ្នកដែលប្រញាប់ ប្រាកដជាមានភាពខ្វះខាត។
6ការរកទ្រព្យសម្បត្តិដោយអណ្ដាតភូតភរ
ជាចំហាយដែលរសាត់បាត់ទៅ និងជាការស្វែងរកសេចក្ដីស្លាប់។
7អំពើហិង្សារបស់មនុស្សអាក្រក់នឹងបំផ្លាញខ្លួនគេ
ដ្បិតគេបដិសេធមិនអនុវត្តសេចក្ដីយុត្តិធម៌។
8ផ្លូវរបស់មនុស្សមានទោសគឺវៀចវេរ
ចំណែកឯមនុស្សបរិសុទ្ធវិញ ការប្រព្រឹត្តរបស់គេគឺទៀងត្រង់។
9រស់នៅតាមជ្រុងនៃដំបូលផ្ទះ
ប្រសើរជាងរស់នៅក្នុងផ្ទះជាមួយប្រពន្ធ#21:9 ប្រពន្ធ―ឬ “ស្ត្រី”។ឌុកដាន់។
10ព្រលឹងរបស់មនុស្សអាក្រក់ចេះតែចង់បានការអាក្រក់;
អ្នកជិតខាងរបស់គេរកសេចក្ដីមេត្តា ក្នុងភ្នែករបស់គេមិនបានឡើយ។
11នៅពេលដាក់ទោសមនុស្សចំអកឡកឡឺយ មនុស្សខ្វះចំណេះដឹងនឹងមានប្រាជ្ញា
នៅពេលបង្រៀនមនុស្សមានប្រាជ្ញា អ្នកនោះនឹងទទួលបានចំណេះដឹង។
12ព្រះអង្គដ៏សុចរិតយុត្តិធម៌ ឃ្លាំមើលផ្ទះរបស់មនុស្សអាក្រក់;
ព្រះអង្គផ្ដួលរំលំមនុស្សអាក្រក់ឲ្យវិនាស។
13អ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនចំពោះសម្រែកអ្នកក្រខ្សត់
អ្នកនោះក៏នឹងស្រែកហៅដែរ ប៉ុន្តែគ្មានអ្នកណាឆ្លើយឡើយ។
14អំណោយឲ្យដោយសម្ងាត់ រម្ងាប់កំហឹង
ហើយសំណូកលាក់កំបាំង#21:14 លាក់កំបាំង―ន័យត្រង់គឺ “នៅនឹងដើមទ្រូង”។ រម្ងាប់សេចក្ដីក្ដៅក្រហាយ។
15ការដែលអនុវត្តសេចក្ដីយុត្តិធម៌ ជាអំណរដល់មនុស្សសុចរិត
ប៉ុន្តែជាសេចក្ដីហិនវិនាសដល់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
16មនុស្សដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា
នឹងសម្រាកនៅក្នុងអង្គប្រជុំរបស់ព្រលឹងមនុស្សស្លាប់។
17អ្នកដែលស្រឡាញ់ការសប្បាយនឹងក្លាយជាមនុស្សខ្វះខាត
ហើយអ្នកដែលស្រឡាញ់ស្រា និងប្រេង នឹងមិនក្លាយជាអ្នកមានឡើយ។
18មនុស្សអាក្រក់ជាថ្លៃលោះសម្រាប់មនុស្សសុចរិត
ហើយមនុស្សក្បត់ជាថ្លៃលោះសម្រាប់មនុស្សទៀងត្រង់។
19រស់នៅក្នុងទឹកដីរហោស្ថាន
ប្រសើរជាងរស់នៅជាមួយប្រពន្ធ#21:19 ប្រពន្ធ―ឬ “ស្ត្រី”។ឌុកដាន់ ហើយឆាប់ខឹង។
20ទ្រព្យសម្បត្តិដ៏មានតម្លៃ និងប្រេង នៅក្នុងផ្ទះរបស់មនុស្សមានប្រាជ្ញា
ប៉ុន្តែមនុស្សល្ងង់ស៊ីបង្ហិនវាវិញ។
21អ្នកដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល
នឹងរកឃើញជីវិត សេចក្ដីសុចរិត និងសិរីរុងរឿង។
22មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ
ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
23អ្នកដែលរក្សាមាត់ និងអណ្ដាតរបស់ខ្លួន
គឺរក្សាព្រលឹងរបស់ខ្លួនពីទុក្ខវេទនា។
24មនុស្សក្អេងក្អាង និងឆ្មើងឆ្មៃ មានឈ្មោះថា “មនុស្សចំអកឡកឡឺយ”
ជាអ្នកដែលប្រព្រឹត្តដោយភាពក្រអឺតក្រទមហួសប្រមាណ។
25ចំណង់របស់មនុស្សខ្ជិលច្រអូសនឹងសម្លាប់ខ្លួនគេ
ពីព្រោះដៃគេបដិសេធមិនធ្វើការ។
26មានគេចេះតែលោភចង់បាន វាល់ព្រឹកវាល់ល្ងាច
រីឯមនុស្សសុចរិតវិញ ចេះតែឲ្យដោយឥតសំចៃឡើយ។
27យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ
ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
28សាក្សីភូតភរនឹងវិនាស
រីឯមនុស្សដែលពិតជាបានឮ នឹងបាននិយាយជារៀងរហូត#21:28 នឹងបាននិយាយជារៀងរហូត―ឬ “ពាក្យបន្ទាល់របស់គេយកជាការបាន”។។
29មនុស្សអាក្រក់ធ្វើមុខក្រាស់
រីឯមនុស្សទៀងត្រង់មធ្យ័តក្នុងផ្លូវរបស់ខ្លួន។
30គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា
ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
31សេះមានត្រៀមទុកសម្រាប់ថ្ងៃនៃសង្គ្រាម
ប៉ុន្តែជ័យជម្នះស្រេចលើព្រះយេហូវ៉ា៕
Trenutno izabrano:
សុភាសិត 21: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative