អេសាយ 6
6
ការត្រាស់ហៅអេសាយ
1នៅឆ្នាំដែលព្រះបាទអូសៀសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំគង់លើបល្ល័ង្កដែលខ្ពស់ និងដែលត្រូវបានតម្កើងឡើង ហើយរំភាយព្រះពស្ត្ររបស់ព្រះអង្គពេញក្នុងព្រះវិហារ។ 2មានពួកសេរ៉ាភីមឈរនៅខាងលើព្រះអង្គ នីមួយៗមានស្លាបប្រាំមួយ ក៏បាំងមុខខ្លួនដោយស្លាបពីរ បាំងជើងខ្លួនដោយស្លាបពីរ ហើយហើរដោយស្លាបពីរ។ 3ពួកគេស្រែកទៅវិញទៅមកថា៖
“វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះយេហូវ៉ានៃពលបរិវារ!
ផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ”។
4គ្រឹះនៃមេទ្វារក៏ញ័រដោយសំឡេងនៃសម្រែកនោះ ហើយព្រះដំណាក់ក៏ពេញដោយផ្សែង។
5ពេលនោះ ខ្ញុំពោលថា៖
“វេទនាដល់ខ្ញុំហើយ!
ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង
ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ
និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ
គឺព្រះយេហូវ៉ានៃពលបរិវារ!”។
6នោះសេរ៉ាភមួយរូបក្នុងចំណោមសេរ៉ាភីមទាំងនោះ ហើរមករកខ្ញុំ ក្នុងដៃមានរងើកភ្លើង គឺបានយកពីលើអាសនាដោយដង្កៀប 7ហើយប៉ះនឹងមាត់ខ្ញុំ ទាំងនិយាយថា៖
“មើល៍! រងើកនេះបានប៉ះនឹងបបូរមាត់អ្នក
ដូច្នេះសេចក្ដីទុច្ចរិតរបស់អ្នកត្រូវបានដកចេញ
ហើយបាបរបស់អ្នកក៏ត្រូវបានលុបលាងដែរ!”។
8បន្ទាប់មក ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖
“តើយើងនឹងចាត់នរណាឲ្យទៅ?
តើនរណានឹងទៅជំនួសពួកយើង?”។
នោះខ្ញុំក៏ទូលឆ្លើយថា៖
“មើល៍! ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំចុះ!”។
9ព្រះអង្គមានបន្ទូលថា៖
“ចូរទៅចុះ ហើយប្រាប់ប្រជាជននេះថា:
‘ចូរស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែកុំយល់ឡើយ;
ចូរមើលហើយមើលទៀត ប៉ុន្តែកុំចាប់ភ្លឹកឡើយ’។
10ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក
ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់
ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់
ក្រែងលោពួកគេបានឃើញនឹងភ្នែក
ឮនឹងត្រចៀក
យល់ដោយចិត្ត
បែរមកវិញ
ហើយត្រូវបានប្រោសឲ្យជា”។
11ខ្ញុំក៏ទូលសួរថា៖
“ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។
ព្រះអង្គមានបន្ទូលថា៖
“រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ
ហើយផ្ទះទាំងឡាយគ្មានមនុស្ស
គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ
12រហូតដល់ព្រះយេហូវ៉ាបានយកមនុស្សចេញឆ្ងាយ
ហើយតំបន់ដែលត្រូវបានបោះបង់ចោលមានច្រើននៅកណ្ដាលទឹកដីនេះ។
13ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ
ក៏វានឹងត្រូវបានដុតចោលទៀតដែរ
គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។
គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕
Trenutno izabrano:
អេសាយ 6: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative