អេសាយ 2
2
ទីក្រុងនៃសេចក្ដីសុខសាន្ត
1សេចក្ដីដែលអេសាយកូនរបស់អ័ម៉ូសបានឃើញ ទាក់ទងនឹងយូដា និងយេរូសាឡិម:
2នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ:
ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា
ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ;
ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
3ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖
“មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
ទៅដំណាក់របស់ព្រះនៃយ៉ាកុប
ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ
នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។
ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន
ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
4ព្រះអង្គនឹងជំនុំជម្រះរវាងប្រជាជាតិទាំងនោះ
ហើយសម្រេចសេចក្ដីឲ្យជាតិសាសន៍ជាច្រើន
នោះពួកគេនឹងដំដាវរបស់ខ្លួនជាផាលនង្គ័ល
ក៏នឹងដំលំពែងរបស់ខ្លួនជាកណ្ដៀវវិញ។
ប្រជាជាតិមួយនឹងមិនលើកដាវទាស់នឹងប្រជាជាតិមួយទៀតឡើយ
ក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។
ថ្ងៃរបស់ព្រះអម្ចាស់
5វង្សត្រកូលយ៉ាកុបអើយ
មក៍! យើងនាំគ្នាដើរក្នុងពន្លឺនៃព្រះយេហូវ៉ា!
6ព្រះអង្គបានបោះបង់ចោលវង្សត្រកូលយ៉ាកុបប្រជារាស្ត្ររបស់ព្រះអង្គ
ពីព្រោះពួកគេពេញដោយទំនៀមទម្លាប់#2:6 ទំនៀមទម្លាប់―ជាពាក្យជំនួយ។ពីទិសខាងកើត
គឺពួកគេមើលជោគរាសីដូចជាជនជាតិភីលីស្ទីន
ព្រមទាំងចងសម្ពន្ធមិត្តជាមួយជនបរទេស។
7ទឹកដីរបស់ពួកគេពេញដោយមាស និងប្រាក់
ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ឡើយ;
ទឹកដីរបស់ពួកគេពេញដោយសេះ
ហើយរទេះចម្បាំងរបស់ពួកគេក៏គ្មានដែនកំណត់ដែរ។
8ទឹកដីរបស់ពួកគេពេញដោយរូបបដិមាករឥតប្រយោជន៍
ពួកគេថ្វាយបង្គំស្នាដៃរបស់ខ្លួន ដែលម្រាមដៃរបស់ខ្លួនបានធ្វើ។
9ដូច្នេះ មនុស្សលោកត្រូវបានបង្អោនចុះ
មនុស្សជាតិត្រូវបានបន្ទាបចុះ។
សូមកុំលើកលែងទោសឲ្យពួកគេឡើយ!
10ចូរចូលទៅក្នុងថ្មដា ចូរលាក់ខ្លួនក្នុងធូលីដី
ពីការភិតភ័យចំពោះព្រះយេហូវ៉ា
និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ។
11ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ
ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ
នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
12ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ានៃពលបរិវារសម្រាប់ទាស់នឹងអស់អ្នកដែលក្រអឺតក្រទម និងឆ្មើងឆ្មៃ
ព្រមទាំងទាស់នឹងអស់អ្នកដែលលើកតម្កើងខ្លួន
នោះពួកគេនឹងត្រូវបានបន្ទាបចុះ
13គឺទាស់នឹងអស់ទាំងដើមស៊ីដានៃលីបង់ ដែលខ្ពស់ ហើយត្រូវបានតម្កើងឡើង
ទាស់នឹងអស់ទាំងដើមអូកនៃបាសាន
14ទាស់នឹងអស់ទាំងភ្នំខ្ពស់
ទាស់នឹងអស់ទាំងទីទួលដែលត្រូវបានតម្កើងឡើង
15ទាស់នឹងអស់ទាំងប៉មដ៏ខ្ពស់
ទាស់នឹងអស់ទាំងកំពែងដ៏រឹងមាំ
16ទាស់នឹងអស់ទាំងនាវានៃតើស៊ីស
ក៏ទាស់នឹងអស់ទាំងសំពៅដ៏ល្អប្រណិតដែរ។
17ភាពក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបង្អោនចុះ
ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ
នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ
18រីឯបណ្ដារូបបដិមាករឥតប្រយោជន៍នឹងបាត់អស់រលីង។
19គេនឹងចូលទៅក្នុងរអាងថ្ម និងក្នុងរូងដី
ដើម្បីរួចពីការភិតភ័យចំពោះព្រះយេហូវ៉ា
និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ
ក្នុងពេលដែលព្រះអង្គក្រោកឡើងដើម្បីធ្វើឲ្យផែនដីញ័ររន្ធត់។
20នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ធ្វើពីមាស
និងរូបបដិមាករឥតប្រយោជន៍ធ្វើពីប្រាក់របស់ខ្លួន
ដែលពួកគេបានធ្វើសម្រាប់ខ្លួនឯងដើម្បីថ្វាយបង្គំនោះ
ទៅឲ្យសត្វកំពីងដូង និងប្រចៀវ
21ដើម្បីចូលទៅក្នុងក្រហែងថ្មដា និងក្នុងប្រឡោះផ្ទាំងថ្ម
គឺដើម្បីរួចពីការភិតភ័យចំពោះព្រះយេហូវ៉ា
និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ
ក្នុងពេលដែលព្រះអង្គទ្រង់ក្រោកឡើងដើម្បីធ្វើឲ្យផែនដីញ័ររន្ធត់។
22ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ
ដ្បិតតើគេមានតម្លៃអ្វី?៕
Trenutno izabrano:
អេសាយ 2: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative