ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖
“មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
ទៅដំណាក់របស់ព្រះនៃយ៉ាកុប
ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ
នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។
ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន
ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។