Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 18

18
សារទៅកាន់អេត្យូពី
1វេទនា​ហើយ​! ទឹកដី​នៃ​ស្លាប​ដែលមាន​សូរវឹបៗ
ដែល​នៅ​ខាងនាយ​ទន្លេ​នៃ​អេត្យូពី​!
2ពួកគេ​ចាត់​ទូត​ឲ្យទៅ​តាម​សមុទ្រ
គឺ​ជិះ​នាវា​ធ្វើពី​ដើមកក់​នៅលើ​ផ្ទៃ​ទឹក​។
ពួក​អ្នកនាំសារ​ដ៏រហ័ស​អើយ ចូរ​ទៅ​ចុះ​!
ចូរ​ទៅរក​ប្រជាជាតិ​មួយ​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង
ជា​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ
ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង#18:2 គ្រប់កន្លែង―ជាពាក្យជំនួយ។
ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់​!
3អស់អ្នក​ដែល​រស់នៅ​ពិភពលោក
និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ
កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​!
កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!
4ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖
“យើង​នឹង​សង្កេតមើល​យ៉ាងស្ងៀមស្ងាត់​ពី​លំនៅ​របស់យើង
ដូចជា​កម្ដៅ​ដែល​ចែងចាំង​ក្នុង​ពន្លឺព្រះអាទិត្យ
និង​ដូចជា​ពពក​នៃ​ទឹកសន្សើម​នៅ​ពេលក្ដៅ​នៃ​រដូវច្រូតកាត់”។
5មុន​រដូវច្រូតកាត់
កាល​ផ្ការីក​រុះរោយ
ហើយ​ផ្កា​ក្លាយទៅជា​ផ្លែទំពាំងបាយជូរ​ទុំ
ព្រះអង្គ​នឹង​កាប់​មែក​ដោយ​កណ្ដៀវ
ក៏​នឹង​លះ​ខ្នែង​ចេញ​។
6មែកទាំងនោះ​នឹង​ត្រូវបាន​បោះបង់ចោល​ជាមួយគ្នា
ដល់​សត្វហើរចាប់រំពា​នៅលើ​ភ្នំ
និង​ដល់​សត្វព្រៃនៅលើផែនដី
នោះ​សត្វហើរចាប់រំពា​នឹង​មកលើ​វា​នៅ​រដូវក្ដៅ
ហើយ​អស់ទាំង​សត្វព្រៃនៅលើផែនដី​នឹង​មកលើ​វា​នៅ​រដូវរងា​។
7នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង#18:7 គ្រប់កន្លែង―ជាពាក្យជំនួយ។ ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕

Trenutno izabrano:

អេសាយ 18: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi