1
សុភាសិត 15:1
ព្រះគម្ពីរខ្មែរសាកល
GKHB
ចម្លើយទន់ភ្លន់រម្ងាប់សេចក្ដីក្ដៅក្រហាយ ប៉ុន្តែសម្ដីគំរោះគំរើយបង្កកំហឹងវិញ។
Uporedi
Istraži សុភាសិត 15:1
2
សុភាសិត 15:33
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕
Istraži សុភាសិត 15:33
3
សុភាសិត 15:4
អណ្ដាតនៃការប្រោសឲ្យជា ជាដើមឈើនៃជីវិត រីឯភាពវៀចវេរនៅក្នុងអណ្ដាត ជាការបាក់បែកដល់ចិត្ត។
Istraži សុភាសិត 15:4
4
សុភាសិត 15:22
ដោយគ្មានការពិគ្រោះ គម្រោងក៏បរាជ័យ ដោយមានទីប្រឹក្សាច្រើន គម្រោងនឹងបានសម្រេច។
Istraži សុភាសិត 15:22
5
សុភាសិត 15:13
ចិត្តអរសប្បាយធ្វើឲ្យទឹកមុខរីករាយ ប៉ុន្តែទុក្ខព្រួយក្នុងចិត្តធ្វើឲ្យវិញ្ញាណខ្ទេចខ្ទាំ។
Istraži សុភាសិត 15:13
6
សុភាសិត 15:3
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
Istraži សុភាសិត 15:3
7
សុភាសិត 15:16
មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។
Istraži សុភាសិត 15:16
8
សុភាសិត 15:18
មនុស្សឆាប់ខឹងបង្កទំនាស់ រីឯមនុស្សយឺតនឹងខឹងរម្ងាប់ជម្លោះ។
Istraži សុភាសិត 15:18
9
សុភាសិត 15:28
ចិត្តរបស់មនុស្សសុចរិតជញ្ជឹងគិតថាគួរឆ្លើយយ៉ាងណា រីឯមាត់របស់មនុស្សអាក្រក់បង្ហូរចេញនូវសេចក្ដីអាក្រក់។
Istraži សុភាសិត 15:28