ចូរធ្វើឲ្យដៃដែលខ្សោយមានកម្លាំងឡើង
ហើយធ្វើឲ្យជង្គង់ដែលទន់មាំមួនឡើង!
ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖
“ចូរមានកម្លាំងឡើង កុំខ្លាចឡើយ!
មើល៍! ព្រះរបស់អ្នករាល់គ្នា!
ព្រះអង្គនឹងយាងមកដោយមានការសងសឹក
ដោយមានសំណងរបស់ព្រះ។
ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។