រ៉ូម 15

15
ចូររកប្រយោជន៍សម្រាប់អ្នកដទៃ
1យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។ 2ត្រូវ​ឲ្យ​យើង​ម្នាក់ៗ​បំពេញចិត្ត​អ្នកជិតខាង​ឲ្យ​បាន​ប្រយោជន៍​ដល់គេ ដើម្បី​ជា​ការស្អាងទឹកចិត្ត​។ 3ដ្បិត​សូម្បីតែ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​បំពេញព្រះទ័យ​អង្គទ្រង់​ដែរ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ពាក្យត្មះតិះដៀល​របស់​អ្នក​ដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ”។#15:3 《ទំនុកតម្កើង》 69:9។ 4ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។ 5ដូច្នេះ សូមឲ្យ​ព្រះ​នៃ​ការអត់ធ្មត់ និង​ការកម្សាន្តចិត្ត ប្រទាន​ឲ្យ​អ្នករាល់គ្នា​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក ស្របតាម​ព្រះ​គ្រីស្ទ​យេស៊ូវ 6ដើម្បីឲ្យ​អ្នករាល់គ្នា​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដោយមានចិត្តតែមួយ និង​ដោយ​សំឡេង​តែមួយ​។
ថ្វាយសិរីរុងរឿងដល់ព្រះជាមួយគ្នា
7ដោយហេតុនេះ ចូរ​ទទួល​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​គ្រីស្ទ​បាន​ទទួល​អ្នករាល់គ្នា#15:7 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។​ដែរ ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។ 8ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ#15:8 ព្រះ​គ្រីស្ទ―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវគ្រីស្ទ”។​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត 9ព្រមទាំង​ដើម្បីឲ្យ​សាសន៍ដទៃ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​សេចក្ដីមេត្តា​របស់ព្រះអង្គ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
“ហេតុនេះហើយបានជា​ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ
ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ”។ # 15:9 《សាំយូអែល ទី២》 22:50; 《ទំនុកតម្កើង》 18:49។
10មាន​សេចក្ដី​ចែង​ទុក​ទៀត​ថា​:“សាសន៍ដទៃ​អើយ ចូរ​អរសប្បាយ​ជាមួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចុះ​!”។#15:10 《ទុតិយកថា》 32:43។ 11ហើយ​មាន​ចែង​ទៀត​ថា​:
“សាសន៍ដទៃ​ទាំងអស់​អើយ ចូរ​សរសើរតម្កើង​ព្រះអម្ចាស់​!
ប្រជាជាតិ​ទាំងអស់​អើយ ចូរ​សរសើរ​ព្រះអង្គ​!”។ # 15:11 《ទំនុកតម្កើង》 117:1។
12មួយវិញទៀត អេសាយ​ក៏​បាន​ថ្លែងថា​:
“នឹង​មាន​ឫស​របស់​អ៊ីសាយ
ជា​ព្រះអង្គ​ដែល​ក្រោកឡើង​គ្រប់គ្រង​សាសន៍ដទៃ​;
ពួក​សាសន៍ដទៃ​នឹង​សង្ឃឹម​លើ​ព្រះអង្គ”។ # 15:12 《អេសាយ》 11:10។
13សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។
ផ្សព្វផ្សាយដំណឹងល្អ
14បងប្អូន​របស់ខ្ញុំ​អើយ​! ខ្លួនខ្ញុំ​ក៏​ជឿជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដីល្អ ទាំង​ពោរពេញ​ទៅដោយ​ចំណេះដឹង​គ្រប់យ៉ាង ថែមទាំង​អាច​ទូន្មាន​គ្នាទៅវិញទៅមក​បាន​ទៀតផង​។ 15យ៉ាងណាមិញ#15:15 ឯកសារបុរាណខ្លះបន្ថែម “បងប្អូនអើយ”។ ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយភាពក្លាហាន​ត្រង់​ចំណុចខ្លះ ដើម្បី​រំលឹក​អ្នករាល់គ្នា​ដោយសារតែ​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ 16ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។ 17ដូច្នេះ ខ្ញុំ​មាន​មោទនភាព​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ចំពោះ​កិច្ចការ​ដែល​ខ្ញុំធ្វើ​ដើម្បី​ព្រះ​។ 18ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ក្រៅពី​អ្វីៗដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ ដើម្បីឲ្យ​សាសន៍ដទៃ​ស្ដាប់បង្គាប់ គឺ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​តាមរយៈ​ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់ខ្ញុំ 19ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។ 20ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ 21គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
“អ្នកដែល​មិន​បាន​ទទួលដំណឹង​អំពី​ព្រះអង្គ នឹង​ឃើញ​;
អ្នកដែល​មិន​បាន​ឮ នឹង​យល់”។ # 15:21 《អេសាយ》 52:15។
គម្រោងធ្វើដំណើររបស់ប៉ូល
22នេះជាហេតុដែល​ខ្ញុំ​ត្រូវបាន​រារាំង​ជាច្រើនដង មិនឲ្យ​មករក​អ្នករាល់គ្នា​។ 23ប៉ុន្តែ​ឥឡូវនេះ គ្មាន​កន្លែង​ក្នុង​តំបន់​ទាំងនេះ​ឲ្យខ្ញុំផ្សព្វផ្សាយ#15:23 ឲ្យ​ខ្ញុំផ្សព្វផ្សាយ​―ជាពាក្យជំនួយ។​ទៀតឡើយ ម្យ៉ាងទៀត ខ្ញុំ​ប្រាថ្នាចង់​មករក​អ្នករាល់គ្នា​ជាយូរ​ឆ្នាំ​មកហើយ​។ 24ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ#15:24 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំនឹងមករកអ្នករាល់គ្នា”។ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។ 25ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដើម្បី​បម្រើ​វិសុទ្ធជន​។ 26ដ្បិត​អ្នកជឿ#15:26 អ្នកជឿ―ជាពាក្យជំនួយ។​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។ 27ពួកគេ​ពេញចិត្ត​នឹង​ធ្វើដូច្នេះ​មែន ហើយ​តាមពិត​ពួកគេ​ជា​កូនបំណុល​របស់​អ្នកទាំងនោះ ដ្បិត​ប្រសិនបើ​សាសន៍ដទៃ​បាន​ទទួលចំណែក​ខាងវិញ្ញាណ​ពី​ជនជាតិយូដា​ទៅហើយ នោះ​ពួកគេ​ក៏​គួរតែ​បម្រើ​ជនជាតិយូដា​ដោយ​របស់របរខាងលោកីយ៍#15:27 របស់របរខាងលោកីយ៍​―ន័យត្រង់គឺ “អ្វីៗខាងសាច់ឈាម”។​ដែរ​។ 28ដូច្នេះ បន្ទាប់ពី​ខ្ញុំ​បាន​បំពេញ​ការនេះ គឺ​បាន​ប្រគល់​ជំនួយ#15:28 ជំនួយ―ន័យត្រង់គឺ “ផល”។​នេះ​ដល់​ពួកគេ​ដោយសុវត្ថិភាព​ហើយ ខ្ញុំ​ក៏​នឹង​ទៅ​អេស្ប៉ាញ​ដោយឆ្លងកាត់​កន្លែង​អ្នករាល់គ្នា​។ 29ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មករក​អ្នករាល់គ្នា ខ្ញុំ​នឹង​មាន​ព្រះពរ​ដ៏ពេញលេញ#15:29 ឯកសារបុរាណខ្លះបន្ថែម “នៃដំណឹងល្អ”។​របស់​ព្រះ​គ្រីស្ទ​មក​ជាមួយ​ដែរ​។
30បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា ដោយនូវ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ដោយ​សេចក្ដីស្រឡាញ់​របស់ព្រះវិញ្ញាណ ឲ្យ​ខំប្រឹងជាមួយ​ខ្ញុំ​ក្នុង​ការអធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ 31គឺឲ្យ​បាន​ស្រោចស្រង់​ពី​ពួក​អ្នក​មិនព្រមជឿ​នៅ​យូឌា និង​ឲ្យ​ការងារបម្រើ​របស់ខ្ញុំ​សម្រាប់​យេរូសាឡិម បានជា​ទីពេញចិត្ត​ដល់​វិសុទ្ធជន 32ដើម្បីឲ្យ​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា​ដោយ​អំណរ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ទាំង​បាន​ស្រស់ស្រាយឡើងវិញ​ជាមួយ​អ្នករាល់គ្នា​ផង​។
33សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន៕

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

រ៉ូម 15: GKHB

ഹൈലൈറ്റ് ചെയ്യുക

പകർത്തുക

താരതമ്യം

പങ്ക് വെക്കു

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക

រ៉ូម 15 - നുള്ള വീഡിയോ