រ៉ូម 14
14
ច្បាប់នៃសេរីភាព
1ចូរទទួលអ្នកដែលខ្សោយខាងជំនឿ ដោយចៀសវាងពីការប្រកែកអំពីរឿងចម្រូងចម្រាស#14:1 រឿងចម្រូងចម្រាស―ឬ “រឿងមន្ទិលសង្ស័យ”។។ 2ទោះបីជាមានម្នាក់ជឿថាហូបអ្វីក៏បាន ក៏ប៉ុន្តែអ្នកខ្សោយហូបតែបន្លែប៉ុណ្ណោះ។ 3កុំឲ្យអ្នកដែលហូប មើលងាយអ្នកដែលមិនហូបឡើយ ហើយក៏កុំឲ្យអ្នកដែលមិនហូប វិនិច្ឆ័យអ្នកដែលហូបដែរ ដ្បិតព្រះបានទទួលអ្នកនោះហើយ។ 4តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់#14:4 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះ”។អាចឲ្យគាត់ឈរមាំបាន។
5ទោះបីជាមានម្នាក់យល់ឃើញថាថ្ងៃមួយសំខាន់ជាងថ្ងៃមួយទៀត ក៏ប៉ុន្តែមានម្នាក់ទៀតយល់ឃើញថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យម្នាក់ៗជឿអស់ពីចិត្តលើគំនិតរបស់ខ្លួនឯងចុះ។ 6អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់#14:6 ឯកសារបុរាណខ្លះបន្ថែម “ហើយអ្នកដែលមិនប្រកាន់ថ្ងៃ ក៏មិនប្រកាន់ដើម្បីព្រះអម្ចាស់”។ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។ 7ក្នុងចំណោមយើង គ្មានអ្នកណារស់ដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាស្លាប់ដើម្បីខ្លួនឯងដែរ។ 8ពោលគឺ ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ យើងក៏ស្លាប់ដើម្បីព្រះអម្ចាស់ដែរ។ ដូច្នេះ ទោះបីជាយើងរស់ក្ដី ស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់។ 9ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។ 10រីឯអ្នកវិញ ម្ដេចក៏អ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក? ឬម្ដេចក៏អ្នកមើលងាយបងប្អូនរបស់អ្នក? ជាការពិត យើងទាំងអស់គ្នានឹងឈរនៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះ#14:10 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះគ្រីស្ទ”។ 11ដ្បិតមានសរសេរទុកមកថា:
“ព្រះអម្ចាស់មានបន្ទូលថា ដូចដែលយើងរស់នៅ
ពិតប្រាកដជាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង
ហើយគ្រប់ទាំងអណ្ដាតនឹងសារភាពដល់ព្រះ”។ # 14:11 《អេសាយ》 45:23។
12ដោយហេតុនេះ យើងម្នាក់ៗត្រូវរៀបរាប់ទូលព្រះអំពីខ្លួនឯង។
ច្បាប់នៃសេចក្ដីស្រឡាញ់
13ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។ 14ខ្ញុំដឹង និងបានជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីមិនបរិសុទ្ធដោយឯកឯងឡើយ គឺទាល់តែមានគេចាត់ទុកអ្វីមួយថាមិនបរិសុទ្ធ ទើបមិនបរិសុទ្ធសម្រាប់អ្នកនោះ។ 15ប្រសិនបើបងប្អូនរបស់អ្នកត្រូវពិបាកចិត្តព្រោះតែអាហារ នោះអ្នកលែងដើរដោយសេចក្ដីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញអ្នកដែលព្រះគ្រីស្ទបានសុគតជំនួសនោះ ដោយអាហាររបស់អ្នកឡើយ។ 16ដូច្នេះ កុំឲ្យការល្អរបស់អ្នករាល់គ្នាត្រូវគេមួលបង្កាច់ឡើយ 17ដ្បិតអាណាចក្ររបស់ព្រះមិនផ្អែកលើការស៊ីផឹកទេ គឺផ្អែកលើសេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ 18ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។
19ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។ 20កុំបំផ្លាញកិច្ចការរបស់ព្រះដោយសារតែអាហារឡើយ។ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធមែន ប៉ុន្តែបើមានអ្នកណាធ្វើឲ្យគេជំពប់ដួលដោយការហូប ការនោះជាការអាក្រក់ហើយ។ 21ជាការល្អណាស់ដែលមិនហូបសាច់ ឬផឹកស្រា ឬធ្វើអ្វីដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល#14:21 ឯកសារបុរាណខ្លះបន្ថែម “ឬទាស់ចិត្ត ឬចុះខ្សោយ”។។ 22ជំនឿដែលអ្នកមាន ចូររក្សាទុកនៅចំពោះព្រះដោយខ្លួនឯងចុះ។ មានពរហើយ អ្នកដែលមិនផ្ដន្ទាទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវ។ 23ប៉ុន្តែ ប្រសិនបើអ្នកដែលសង្ស័យបានហូប អ្នកនោះត្រូវបានផ្ដន្ទាទោសហើយ ពីព្រោះការនោះមិនបានចេញពីជំនឿទេ។ ដ្បិតអ្វីៗទាំងអស់ដែលមិនចេញពីជំនឿ គឺជាបាប៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 14: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative