រ៉ូម 16
16
ប៉ូលលើកសរសើរភីបេ
1ខ្ញុំសូមលើកសរសើរភីបេបងប្អូនរបស់យើងដល់អ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅកេងគ្រា 2ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់តាមបែបសមគួរនឹងវិសុទ្ធជន ហើយជួយនាងក្នុងការអ្វីក៏ដោយដែលនាងត្រូវការពីអ្នករាល់គ្នា ពីព្រោះនាងជាអ្នកផ្គត់ផ្គង់មនុស្សជាច្រើន រួមទាំងខ្លួនខ្ញុំផង។
ពាក្យសួរសុខទុក្ខដល់គ្រីស្ទាននៅរ៉ូម
3សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវផង។ 4ពួកគាត់បានប្រថុយជីវិត#16:4 ប្រថុយជីវិត―ន័យត្រង់គឺ “ប្រថុយក្បាល”។របស់ខ្លួនជំនួសជីវិតរបស់ខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ដែលអរគុណពួកគាត់ គឺទាំងក្រុមជំនុំទាំងអស់របស់សាសន៍ដទៃក៏អរគុណពួកគាត់ដែរ។
5សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។
សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ
ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។
6សូមជួយសួរសុខទុក្ខម៉ារា
ដែលបានធ្វើការនឿយហត់យ៉ាងច្រើនដើម្បីអ្នករាល់គ្នា#16:6 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។។
7សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
8សូមជួយសួរសុខទុក្ខអាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។
9សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ
និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។
10សូមជួយសួរសុខទុក្ខអ័ពេលេសជាទីគោរពរាប់អានក្នុងព្រះគ្រីស្ទ។
សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់អើរិស្តូប៊ូល។
11សូមជួយសួរសុខទុក្ខហេរ៉ូឌានបងប្អូនរួមជាតិរបស់ខ្ញុំ។
សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់ណើគីស
ដែលនៅក្នុងព្រះអម្ចាស់។
12សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស
ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។
សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់
ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។
13សូមជួយសួរសុខទុក្ខរូភូស ដែលត្រូវបានជ្រើសរើសក្នុងព្រះអម្ចាស់
និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។
14សូមជួយសួរសុខទុក្ខអ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស
និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះដែរ។
15សូមជួយសួរសុខទុក្ខភីឡូឡូក និងយូលាស នេរើស និងប្អូនស្រី#16:15 ប្អូនស្រី―ន័យត្រង់គឺ “បងប្អូនស្រី”។របស់គាត់
ព្រមទាំងអូលីមប៉ាស និងវិសុទ្ធជនទាំងអស់ដែលនៅជាមួយពួកគាត់។
16ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។
ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
ចូរប្រុងប្រយ័ត្ននឹងអ្នកដែលបង្កការបាក់បែក
17បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។ 18ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទ#16:18 ព្រះគ្រីស្ទ―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវគ្រីស្ទ”។ព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
សរសើរ និងឲ្យពរ
19ការស្ដាប់បង្គាប់របស់អ្នករាល់គ្នាបានឮដល់មនុស្សទាំងអស់ហើយ ដូច្នេះខ្ញុំអរសប្បាយនឹងអ្នករាល់គ្នាណាស់ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយអត់ចេះខាងការអាក្រក់។ 20ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវ#16:20 ព្រះយេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវគ្រីស្ទ”។ព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
21ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
22ខ្ញុំ ទើទាស ដែលសរសេរសំបុត្រនេះ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។
23កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
24សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា! អាម៉ែន។#16:24 ឯកសារបុរាណខ្លះគ្មានខនេះ។
ថ្វាយសិរីរុងរឿងដល់ព្រះ
25រីឯព្រះដែលអាចពង្រឹងអ្នករាល់គ្នាដោយដំណឹងល្អរបស់ខ្ញុំ និងដោយការប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដោយការបើកសម្ដែងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីយូរលង់មកម្ល៉េះ 26ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែង ហើយត្រូវបានសម្ដែងឲ្យស្គាល់តាមរយៈគម្ពីរព្យាការី ស្របតាមបទបញ្ជារបស់ព្រះដ៏អស់កល្បជានិច្ច ដើម្បីឲ្យប្រជាជាតិទាំងអស់ស្ដាប់បង្គាប់ដោយសារតែជំនឿ—— 27សូមឲ្យព្រះតែមួយអង្គគត់ដ៏មានប្រាជ្ញា មានសិរីរុងរឿងជារៀងរហូត តាមរយៈព្រះយេស៊ូវគ្រីស្ទ! អាម៉ែន៕៚#16:25-27 ឯកសារបុរាណខ្លះមានខ25-27នៅក្រោយ14:23 និងជំពូក16; ខ្លះមានតែនៅក្រោយ14:23; ខ្លះមានតែនៅក្រោយ15:33; ខ្លះគ្មានខ25-27។
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 16: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative