រ៉ូម 10
10
សេចក្ដីសុចរិតមកពីជំនឿប៉ុណ្ណោះ
1បងប្អូនអើយ បំណងចិត្តរបស់ខ្ញុំ និងសេចក្ដីអធិស្ឋានទៅព្រះសម្រាប់ជនជាតិអ៊ីស្រាអែល#10:1 ជនជាតិអ៊ីស្រាអែល―ឯកសារបុរាណខ្លះថា “ពួកគេ”។ គឺឲ្យពួកគេបានសង្គ្រោះ។ 2ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេមានចិត្តឆេះឆួលចំពោះព្រះមែន ប៉ុន្តែមិនមែនដោយការយល់ដឹងត្រឹមត្រូវទេ។ 3ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។ 4ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។ 5ម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យថា:“អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ នឹងរស់ដោយសេចក្ដីទាំងនេះ”។#10:5 《លេវីវិន័យ》 18:5។ 6រីឯសេចក្ដីសុចរិតដែលមកពីជំនឿ មានចែងដូច្នេះ:“កុំនិយាយក្នុងចិត្តរបស់អ្នកថា តើនរណានឹងឡើងទៅលើមេឃ?”#10:6 《ទុតិយកថា》 30:12។ នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទចុះមក; 7“ហើយក៏កុំនិយាយថាតើនរណានឹងចុះទៅក្នុងរណ្ដៅគ្មានបាត?#10:7 《ទុតិយកថា》 30:13។” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទឡើងពីចំណោមមនុស្សស្លាប់។ 8ចុះមានចែងដូចម្ដេច? គឺចែងថា:“ព្រះបន្ទូលនៅជិតអ្នក គឺក្នុងមាត់របស់អ្នក និងក្នុងចិត្តរបស់អ្នក”#10:8 《ទុតិយកថា》 30:14។ នោះគឺព្រះបន្ទូលនៃជំនឿដែលយើងប្រកាស។ 9ដ្បិតប្រសិនបើអ្នកសារភាពដោយមាត់របស់អ្នកថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះអ្នកនឹងបានសង្គ្រោះ។ 10ពោលគឺ ជឿដោយចិត្ត ធ្វើឲ្យមនុស្សត្រូវបានរាប់ជាសុចរិត ហើយសារភាពដោយមាត់ ធ្វើឲ្យមនុស្សបានសង្គ្រោះ 11ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។#10:11 《អេសាយ》 28:16។ 12គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃ#10:12 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។ឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។ 13ពិតមែនហើយ“អស់អ្នកណាដែលហៅរកព្រះនាមរបស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ”។#10:13 《យ៉ូអែល》 2:32។
អ៊ីស្រាអែលបដិសេធដំណឹងល្អ
14បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស? 15តើគេអាចចេញទៅប្រកាសយ៉ាងដូចម្ដេច លើកលែងតែគេត្រូវបានចាត់ឲ្យទៅ? ដូចដែលមានសរសេរទុកមកថា:“ជើងរបស់អ្នកដែលប្រកាសដំណឹងល្អដ៏ប្រសើរ#10:15 ឯកសារបុរាណខ្លះបន្ថែម “អ្នកដែលប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្ត”។ ស្រស់ស្អាតណាស់ហ្ន៎!”។#10:15 《អេសាយ》 52:7; 《ណាហ៊ុម》 1:15។ 16ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។#10:16 《អេសាយ》 53:1។ 17ដូច្នេះ ជំនឿមកពីការឮ ហើយការឮមកតាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទ#10:17 ព្រះគ្រីស្ទ―ឯកសារបុរាណខ្លះថា “ព្រះ”។។ 18ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត
“សំឡេងរបស់គេចេញទៅពាសពេញផែនដី
ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។ # 10:18 《ទំនុកតម្កើង》 19:4។
19ខ្ញុំសូមសួរទៀតថា៖ “ជនជាតិអ៊ីស្រាអែលមិនបានយល់ទេ មែនទេ?”។ មុនដំបូង ម៉ូសេបានថ្លែងថា:
“យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន ដោយពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ;
យើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង ដោយជនជាតិមួយដែលល្ងីល្ងើ”។ # 10:19 《ទុតិយកថា》 32:21។
20ក្រោយមក អេសាយក៏ហ៊ានថ្លែងដែរថា:
“យើងត្រូវបានរកឃើញដោយអ្នកដែលមិនបានស្វែងរកយើង;
យើងបានសម្ដែងខ្លួនយើងដល់អ្នកដែលមិនបានសួររកយើង”។ # 10:20 《អេសាយ》 65:1។
21រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា:“យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់”#10:21 《អេសាយ》 65:2។៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 10: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative