ដ្បិតព្រះគម្ពីរចែងថា: “អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។ គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។ ពិតមែនហើយ “អស់អ្នកណាដែលហៅរកព្រះនាមរបស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ”។