ម៉ាថាយ 15
15
ពួកខាងគណៈផារីស៊ី និងទំនៀមទម្លាប់
1មានពួកខាងគណៈផារីស៊ី និងពួក តួនពីក្រុងយេរូសាឡឹម ចូលមកជួបអ៊ីសាហើយសួរថា៖ 2«ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ 3អ៊ីសាបានឆ្លើយទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្ដល្មើសនឹងបទបញ្ជារបស់អុលឡោះ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ?។ 4អុលឡោះមានបន្ទូលថាៈ “ចូរគោរពឪពុកម្តាយរបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាឪពុកម្តាយរបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ 5រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកជូនអុលឡោះរួចទៅហើយ” 6អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃបន្ទូលរបស់អុលឡោះ ទៅប្រព្រឹត្ដតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ 7មនុស្សមានពុតអើយ ពាក្យដែលណាពីអេសាយថ្លែងទុកអំពីអ្នករាល់គ្នា ត្រូវណាស់គឺ:
8 “ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់
រីឯចិត្ដគេនៅឆ្ងាយពីយើង។
9 គេថ្វាយបង្គំយើងឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ” »។
មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ
10បន្ទាប់មក អ៊ីសាហៅបណ្ដាជន រួចមានប្រសាសន៍ទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា 11អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
12ពេលនោះសិស្ស នាំគ្នា ចូលមកជិតអ៊ីសាហើយជម្រាបថា៖ «សូមតួនជ្រាប ពួកខាងគណៈផារីស៊ីទាស់ចិត្ដណាស់ មកពីឮតួនមានប្រសាសន៍ដូច្នេះ»។ 13អ៊ីសាបានឆ្លើយទៅគេវិញថា៖ «អុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កា នឹងដករុក្ខជាតិទាំងឡាយណាដែលទ្រង់មិនបានដាំ។ 14កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ 15ពេត្រុសសួរអ៊ីសាថា៖ «សូមតួនបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ 16អ៊ីសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ! 17អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់! 18ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្ដមក គឺសេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ 19ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់ 20គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
ស្ដ្រីសាសន៍ដទៃម្នាក់ជឿណាពីអ៊ីសា
21បន្ទាប់មក អ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ 22មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកជួបអ៊ីសា ហើយអង្វរថា៖ «ឱអ៊ីសាជាអម្ចាស់ជាពូជពង្សរបស់ទតអើយ សូមអាណិតមេត្ដាខ្ញុំផង! កូនស្រីខ្ញុំត្រូវអ៊ីព្លេសចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។ 23អ៊ីសាពុំបានឆ្លើយនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតគាត់ អង្វរថា៖ «សូមតួនប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ 24អ៊ីសាបានឆ្លើយថា៖ «អុលឡោះបានចាត់ឲ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រអែលប៉ុណ្ណោះ»។
25ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបដល់ជើងអ៊ីសាហើយអង្វរថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ 26អ៊ីសាបានឆ្លើយថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ 27នាងអង្វរអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ 28អ៊ីសាក៏បានឆ្លើយទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យបានសម្រេចតាមចិត្ដនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ណាពីអ៊ីសាប្រោសអ្នកមានជំងឺផ្សេងៗឲ្យជា
29អ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក គាត់ឡើងទៅលើភ្នំ លុះទៅដល់ហើយគាត់អង្គុយចុះ 30មានមហាជនច្រើនកុះករនាំគ្នាចូលមករកអ៊ីសា ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបជើងអ៊ីសា ហើយអ៊ីសាប្រោសគេឲ្យបានជាទាំងអស់គ្នា។ 31ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់ឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលផង។
ណាពីអ៊ីសាប្រទាននំបុ័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ
32អ៊ីសាហៅពួកសិស្សមកមានប្រសាសន៍ថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ 33ពួកសិស្សជម្រាបអ៊ីសាថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ 34អ៊ីសាសួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេឆ្លើយថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ 35អ៊ីសាក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី 36គាត់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរគុណអុលឡោះ ហើយកាច់ឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។ 37ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ 38អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ 39បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
Селектирано:
ម៉ាថាយ 15: អគត
Нагласи
Сподели
Копирај

Дали сакаш да ги зачуваш Нагласувањата на сите твои уреди? Пријави се или најави се
© 2014 United Bible Societies, UK.

: