Romans 12
12
1 ដូច្នេះ បងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិត ហើយបរិសុទ្ធ ព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា
2 កុំត្រាប់តាមលោកិយនេះឡើយ ផ្ទុយទៅវិញ ត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីទៅជាបំណងរបស់ព្រះជាម្ចាស់ គឺអ្វីដែលល្អ អ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីដែលគ្រប់លក្ខណ៍
3 ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា ចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយ ផ្ទុយទៅវិញ ត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ
4 ដ្បិតយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយ ហើយអវយវៈទាំងនោះសុទ្ធតែមានមុខងារផ្សេងៗគ្នាជាយ៉ាងណា
5 នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរ ហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។
6 ដ្បិតយើងមានអំណោយទានផ្សេងៗគ្នាតាមរយៈព្រះគុណដែលបានប្រទានដល់យើង បើជាអំណោយទានខាងការថ្លែងព្រះបន្ទូល នោះចូរថ្លែងតាមខ្នាតជំនឿចុះ
7 បើខាងការបម្រើ ចូរបម្រើ បើខាងការបង្រៀន ចូរបង្រៀន
8 បើខាងការលើកទឹកចិត្ដ ចូរលើកទឹកចិត្ដ បើខាងការឲ្យ ចូរឲ្យដោយសប្បុរស បើខាងការដឹកនាំ ចូរដឹកនាំដោយឧស្សាហ៍ បើខាងការផ្ដល់សេចក្ដីមេត្ដា ចូរធ្វើដោយរីករាយចុះ។
9 ចូរមានសេចក្ដីស្រឡាញ់ឥតពុតត្បុត ស្អប់សេចក្ដីអាក្រក់ ហើយប្រកាន់ខ្ជាប់សេចក្ដីល្អ។
10 ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
11 ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។
12 ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
13 ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការ ហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង។
14 ចូរឲ្យពរដល់ពួកអ្នកបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរ កុំដាក់បណ្ដាសាឲ្យសោះ
15 ចូរអរសប្បាយជាមួយពួកអ្នកអរសប្បាយ ហើយយំជាមួយពួកអ្នកយំ
16 ចូរមានគំនិតឲ្យចុះសម្រុងគ្នាទៅវិញទៅមក កុំមានគំនិតឆ្មើងឆ្មៃ ត្រូវចុះសម្រុងជាមួយអ្នកទន់ទាប ហើយកុំគិតថាខ្លួនឯងឆ្លាតឡើយ។
17 ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ ត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់
18 ចំពោះអ្នករាល់គ្នាវិញ ចូររស់នៅជាមួយមនុស្សទាំងអស់ដោយសុខសាន្ដចុះ បើធ្វើកើត។
19 បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ
20 ប៉ុន្ដែបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគ ហើយបើគេស្រេក ចូរឲ្យគេផឹកដែរចុះ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ»។
21 ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយ ប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។
Pašlaik izvēlēts:
Romans 12: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.