ព្រោះបទគម្ពីរចែងថា៖ «អ្នកណាក៏ដោយដែលជឿព្រះអង្គ អ្នកនោះនឹងមិនខកចិត្ដឡើយ»។
ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នា ហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
ព្រោះអ្នកណាក៏ដោយដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។