កំណើតពិភពលោក 42
42
ណាពីយ៉ាកកូបចាត់កូនឲ្យទៅស្រុកអេស៊ីប
1នៅគ្រានោះ យ៉ាកកូបបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប គាត់ក៏និយាយទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ 2គាត់និយាយទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីបរកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។ 3បងៗរបស់យូសុះទាំងដប់នាក់ ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប 4តែយ៉ាកកូបពុំបានចាត់ពុនយ៉ាម៉ីន ជាប្អូនរបស់យូសុះឲ្យទៅជាមួយបងៗឡើយ ព្រោះគាត់គិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ 5កូនៗរបស់អ៊ីស្រអែលបាននាំគ្នាមកទិញស្រូវដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ 6នៅគ្រានោះយូសុះមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយគាត់ចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់យូសុះនាំគ្នាមកក្រាបចំពោះគាត់ អោនមុខដល់ដី។ 7កាលយូសុះឃើញបងៗគាត់ស្គាល់ភ្លាម តែគាត់មិនបានធ្វើឲ្យគេស្គាល់វិញទេ។ គាត់និយាយទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។ 8យូសុះស្គាល់បងៗ តែពួកគេមិនបានស្គាល់គាត់ទេ។ 9ពេលនោះ យូសុះនឹកឃើញសុបិនរបស់គាត់ស្តីអំពីបងៗគោរពគាត់។ គាត់និយាយទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ 10ពួកគេតបវិញថា៖ «ទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។ 11យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការទេ»។ 12យូសុះតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែងដែលគ្មានទីតាំងមាំទាំ»។ 13ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ 14យូសុះនិយាយថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការ! 15ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! 16ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នា ត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថា ពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការមែន។ សូមស្តេចហ្វៀរ៉អ៊ូនធ្វើជាសាក្សី!»។ 17បន្ទាប់មក យូសុះបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ 18នៅថ្ងៃទីបី យូសុះប្រាប់ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចអុលឡោះ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ: 19ប្រសិនបើអ្នករាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗ ត្រូវវិលត្រឡប់ទៅស្រុកវិញដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។ 20បន្ទាប់មក ត្រូវនាំប្អូនរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលអ្នករាល់គ្នានិយាយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ 21គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្តាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។ 22រូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នា ហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។ 23ពួកគេពុំដឹងថា យូសុះស្តាប់បានទាំងអស់ទេ ដ្បិតពេលគាត់និយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ 24យូសុះចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចគាត់វិលមកនិយាយជាមួយពួកគេវិញ។ យូសុះបានយកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។ 25យូសុះបញ្ជាអ្នកបម្រើឲ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀង សម្រាប់បរិភោគតាមផ្លូវទៀតផង។ គាត់ប្រព្រឹត្តដូច្នេះចំពោះបងៗ។ 26ពួកបងៗក៏នាំគ្នាលើកស្រូវដាក់លើខ្នងលា រួចចេញដំណើរពីទីនោះទៅ។ 27លុះទៅដល់កន្លែងឈប់សម្រាកនៅតាមផ្លូវ មានពួកគេម្នាក់ស្រាយបាវយកស្មៅឲ្យលាស៊ី ហើយឃើញប្រាក់របស់ខ្លួននៅមាត់បាវ។ 28គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងអុលឡោះចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។
29ពេលពួកគេបានទៅជួបជុំនឹងយ៉ាកកូប ជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់គាត់នូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។ 30ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។ 31ពួកកូនបានឆ្លើយវិញថា “យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការទេ។ 32យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ 33អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ និយាយមកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា អ្នករាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយ អ្នកឯទៀតៗយកស្រូវតាមសេចក្តីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន 34រួចនាំគ្នាទៅចុះ។ បន្ទាប់មក ចូរនាំប្អូនពៅមកជួបខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងថា អ្នករាល់គ្នាមិនមែនជាអ្នកស៊ើបការទេ តែជាមនុស្សទៀងត្រង់។ រួចហើយ ខ្ញុំនឹងដោះលែងអ្នកដែលជាប់ឃុំឃាំងនៅទីនេះ ហើយអ្នករាល់គ្នាអាចរកស៊ីលក់ដូរនៅស្រុកនេះបាន”»។
35ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ 36យ៉ាកកូប ជាឪពុកនិយាយថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយូសុះក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកពុនយ៉ាម៉ីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ 37រូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំពុនយ៉ាម៉ីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ 38យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
Šiuo metu pasirinkta:
កំណើតពិភពលោក 42: អគត
Paryškinti
Dalintis
Kopijuoti

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės
© 2014 United Bible Societies, UK.

: