កំណើតពិភពលោក 35
35
ណាពីយ៉ាកកូបចាកចេញពីស៊ីគែមទៅបេតអែល
1អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ 2យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។ 3យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះដែលបានឆ្លើយតបនឹងពាក្យទូរអារបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយទ្រង់ក៏បាននៅជាមួយខ្ញុំ នៅគ្រប់ទីកន្លែង ដែលខ្ញុំធ្វើដំណើរដែរ»។ 4គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មាន ដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនយ៉ាកកូប។ យ៉ាកកូបក៏យករបស់ទាំងនោះ ទៅកប់ក្រោមដើមពោធិនៅជិតក្រុងស៊ីគែម។ 5បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
6យ៉ាកកូប និងអស់អ្នកដែលនៅជាមួយ បានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ 7គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។ 8នៅគ្រានោះ ដេបូរ៉ា ដែលត្រូវជាមេដោះរបស់រ៉ហ្វ៊ីកា បានស្លាប់ ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។
9ក្រោយពេលដែលយ៉ាកកូបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ អុលឡោះបានមកឲ្យគាត់ឃើញសាជាថ្មី ហើយទ្រង់ប្រទានពរគាត់។ 10អុលឡោះមានបន្ទូលថា៖
«អ្នកឈ្មោះយ៉ាកកូប តែគេនឹងលែងហៅអ្នកថាយ៉ាកកូបទៀតហើយ
គឺអ្នកនឹងមានឈ្មោះថា អ៊ីស្រអែលវិញ»។
ដូច្នេះ អុលឡោះក៏ដាក់ឈ្មោះគាត់ថា អ៊ីស្រអែល។
11អុលឡោះមានបន្ទូលថា៖
«យើងជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត
ចូរអ្នកបង្កើតកូនចៅ
ឲ្យបានចំនួនកើនឡើងជាច្រើន។
ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក
ហើយក៏នឹងមានស្តេចជាច្រើនកើតចេញពីពូជពង្សរបស់អ្នកដែរ។
12រីឯស្រុកដែលយើងបានប្រគល់ឲ្យ
អ៊ីព្រហ៊ីម និងអ៊ីសាហាក់នោះ
យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក
ដែលកើតមកតាមក្រោយដែរ»។
13បន្ទាប់មក អុលឡោះចាកចេញពីកន្លែង ដែលទ្រង់មានបន្ទូលជាមួយយ៉ាកកូបនោះ ឡើងទៅវិញ។ 14យ៉ាកកូបបានបញ្ឈរថ្មមួយជាបង្គោល នៅត្រង់កន្លែងដែលអុលឡោះមានបន្ទូលមកគាត់ហើយគាត់ក៏បានច្រួចទឹកទំពំាងបាយជូរ និងចាក់ប្រេងពីលើថ្មនោះ ទុកជាជំនូន។ 15យ៉ាកកូបបានដាក់ឈ្មោះកន្លែងដែលអុលឡោះមានបន្ទូលមកគាត់នោះថា «បេតអែល»។
កំណើតរបស់ពុនយ៉ាម៉ីន រ៉ាជែលស្លាប់
16យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក 17ពេលគាត់កំពុងតែសំរាលកូន យ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ 18រ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “ពុនយ៉ាម៉ីន” មានន័យថា “កូនខាងស្តាំ”។ 19រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
20យ៉ាកកូបបានបញ្ឈរថ្មមួយ ជាបង្គោលនៅលើផ្នូរ គឺបង្គោលផ្នូររ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។
21អ៊ីស្រអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ 22គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ: 23កូនប្រុសរបស់លេអា មានរូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ 24កូនរបស់រ៉ាជែល មានយូសុះ និងពុនយ៉ាមីន។ 25កូនរបស់ប៊ីលហា ជាស្រីបម្រើរបស់រ៉ាជែលមាន ដាន់ និងណែបថាលី។ 26កូនប្រុសរបស់ស៊ីលផា ជាស្រីបម្រើរបស់លេអា មាន កាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់យ៉ាកកូប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
27យ៉ាកកូបបានវិលទៅនៅជាមួយអ៊ីសាហាក់ជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលអ៊ីព្រហ៊ីម និងអ៊ីសាហាក់បានស្នាក់អាស្រ័យនៅ។ 28អ៊ីសាហាក់រស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ 29បន្ទាប់មក គាត់ស្លាប់ ទៅជួបជុំនឹងដូនតារបស់គាត់ ដែលបានស្លាប់ហើយនោះដែរ គឺគាត់ស្លាប់ ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ អេសាវ និងយ៉ាកកូបជាកូននាំគ្នាបញ្ចុះសពគាត់។
Šiuo metu pasirinkta:
កំណើតពិភពលោក 35: អគត
Paryškinti
Dalintis
Kopijuoti

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės
© 2014 United Bible Societies, UK.

: