កំណើតពិភពលោក 29
29
ណាពីយ៉ាកកូបជួបនឹងរ៉ាជែល
1យ៉ាកកូបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ 2គាត់ឃើញអណ្តូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្តូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្តូង មានទំហំធំណាស់។ 3កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្តុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្តូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្តូងវិញ។ 4យ៉ាកកូបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ 5គាត់សួរគេទៀតថា៖ «តើបងប្អូនស្គាល់ឡាបាន់ ដែលត្រូវជាកូនរបស់ណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ 6យ៉ាកកូបនិយាយទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុះហ្ន៎ រ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ 7គាត់និយាយថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ 8គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគំរបអណ្តូងឲ្យវាផឹកទឹក»។
9យ៉ាកកូបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ 10ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។ 11បន្ទាប់មក គាត់ថើបរ៉ាជែល ហើយទ្រហោយំ។ 12យ៉ាកកូបប្រាប់រ៉ាជែលថា គាត់ត្រូវជាសាច់ញាតិនឹងឪពុកនាង គឺគាត់ជាកូនរបស់រ៉ហ្វ៊ីកា រ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ 13កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។ 14ឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ យ៉ាកកូបស្នាក់នៅជាមួយឡាបាន់អស់រយៈពេលមួយខែ។
យ៉ាកកូបរៀបការជាមួយលេអា និងរ៉ាជែល
15ថ្ងៃមួយ ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកំរៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ 16ឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ 17លេអាមានភ្នែកស្រស់ល្អ រីឯរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ 18ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។ 19ឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ 20យ៉ាកកូបនៅបម្រើឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែល ប៉ុន្តែ ដោយគាត់ស្រឡាញ់រ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ 21បន្ទាប់មក យ៉ាកកូបជម្រាបឡាបាន់ថា៖ «សូមអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។ 22ឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។ 23នៅពេលល្ងាច គាត់នាំលេអាទៅផ្សំដំណេកជាមួយយ៉ាកកូប។ 24ឡាបាន់ប្រគល់ស៊ីលប៉ា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើលេអា។ 25លុះព្រលឹមឡើង យ៉ាកកូបឃើញថាជាលេអា គាត់ពោលទៅកាន់ឡាបាន់ថា៖ «ម្តេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។ 26ឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះ មិនដែលមាននរណាលើកកូនពៅឲ្យគេមុនកូនច្បងឡើយ 27ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
28យ៉ាកកូបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយលេអាអស់មួយអាទិត្យ។ បន្ទាប់មក ឡាបាន់បានឲ្យរ៉ាជែល ទៅយ៉ាកកូបទៀត។ 29ឡាបាន់ប្រគល់ប៊ីលហា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើរ៉ាជែល។ 30យ៉ាកកូបក៏បានរួមដំណេកជាមួយរ៉ាជែលដែរ។ គាត់ស្រឡាញ់រ៉ាជែលខ្លាំងជាងលេអា។ បន្ទាប់មក គាត់នៅបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
កូនចៅរបស់ណាពីយ៉ាកកូប
31កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។ 32លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ 33គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។ 34បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។ 35គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
Šiuo metu pasirinkta:
កំណើតពិភពលោក 29: អគត
Paryškinti
Dalintis
Kopijuoti

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės
© 2014 United Bible Societies, UK.

: