លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល គាត់ក៏ឃើញឡើងវិញ គាត់ក្រោកឡើងទទួលពិធីជ្រមុជទឹក។