កិច្ចការ 18
18
លោកប៉ុលនៅក្រុងកូរិនថូស
1ក្រោយហេតុការណ៍នេះមក លោកប៉ុលបានចេញពីក្រុងអាថែន ធ្វើដំណើរទៅក្រុងកូរិនថូស។ 2នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ 3ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។ 4លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។
5កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន ។ 6តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ 7លោកក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះបុរសម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ។ 8ឯលោកគ្រីសប៉ុស ជាមេសាលាប្រជុំ បានជឿដល់ព្រះអម្ចាស់ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់។ មានអ្នកក្រុងកូរិនថូសជាច្រើនបានស្តាប់ ហើយជឿ រួចបានទទួលពិធីជ្រមុជទឹក។ 9យប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកប៉ុលក្នុងនិមិត្តថា៖ «កុំខ្លាចអី ចូរនិយាយទៅ កុំនៅស្ងៀមឡើយ 10ដ្បិតយើងនៅជាមួយអ្នកហើយ គ្មានអ្នកណាហ៊ានតតាំងធ្វើបាបអ្នកបានទេ ដ្បិតមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ជាប្រជារាស្រ្តរបស់យើង»។ 11លោកស្នាក់នៅទីនោះរយៈពេលមួយឆ្នាំប្រាំមួយខែ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះក្នុងចំណោមពួកគេ។
12ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី 13ទាំងចោទថា៖ «អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះផ្ទុយនឹងច្បាប់»។ 14ប៉ុន្ដែ កាលលោកប៉ុលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ពួកសាសន៍យូដាថា៖ «ពួកសាសន៍យូដាអើយ ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋណាមួយ ខ្ញុំសមនឹងទទួលស្តាប់អ្នករាល់គ្នា 15ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។ 16លោកក៏ដេញគេចេញពីសាលាក្តីទៅ។ 17ពេលនោះ ពួកគេទាំងប៉ុន្មានក៏ចាប់លោកសូស្ថេន ជាមេសាលាប្រជុំ ហើយវាយលោកនៅមុខសាលាក្តី តែលោកកាលីយ៉ូមិនខ្វល់ពីរឿងនេះឡើយ។
លោកប៉ុលវិលត្រឡប់មកក្រុងអាន់ទីយ៉ូកវិញ
18ក្រោយហេតុការណ៍នេះមក លោកប៉ុលបានស្នាក់នៅទីនោះជាយូរថ្ងៃទៀត បន្ទាប់មក លោកជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី មានទាំងនាងព្រីស៊ីល និងលោកអ័គីឡាទៅជាមួយដែរ។ លោកបានកោរសក់នៅក្រុងកេងគ្រា ព្រោះលោកត្រូវលាបន់បំណន់ ។ 19ពេលមកក្រុងអេភេសូរ លោកប៉ុលទុកអ្នកទាំងពីរឲ្យនៅទីនោះ តែឯលោកវិញ ចូលទៅក្នុងសាលាប្រជុំ ហើយជជែកវែកញែកជាមួយសាសន៍យូដា។ 20គេសុំឲ្យលោកស្នាក់នៅជាមួយគេយូរបន្តិចទៀត តែលោកមិនព្រម 21លោកជម្រាបលាគេដោយពាក្យថា៖ «ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ ប្រសិនបើព្រះសព្វព្រះហឫទ័យ» រួចលោកក៏ចុះសំពៅ ចេញពីក្រុងអេភេសូរទៅ។
22កាលលោកបានចូលចតនៅក្រុងសេសារាហើយ លោកក៏ឡើងទៅជម្រាបសួរក្រុមជំនុំ បន្ទាប់មក ចុះទៅក្រុងអាន់ទីយ៉ូក។ 23ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក លោកក៏ចាកចេញ ហើយធ្វើដំណើរឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ឲ្យបានរឹងមាំ។
កិច្ចការរបស់លោកអ័ប៉ូឡូស
24នៅទីនោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ជាអ្នកស្រុកអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះគម្ពីរយ៉ាងស្ទាត់ជំនាញ។ 25គាត់បានសិក្សាតាមផ្លូវរបស់ព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ គាត់អធិប្បាយ និងបង្រៀនយ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូវ ទោះជាគាត់ដឹងត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ។ 26គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។ 27កាលលោកអ័ប៉ុឡូសមានបំណងចង់ទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ហើយសរសេរសំបុត្រផ្ញើទៅជម្រាបពួកសិស្សនៅទីនោះ ឲ្យទទួលគាត់ដោយរាក់ទាក់។ ពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿនៅទីនោះ ដោយសារព្រះគុណរបស់ព្រះ។ 28ដ្បិតគាត់ជជែកផ្ចាញ់ពួកសាសន៍យូដានៅកណ្តាលជំនុំយ៉ាងប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន។
Sélection en cours:
កិច្ចការ 18: គកស១៦
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© 2016 United Bible Societies

: