កិច្ចការ 11
11
លោកពេត្រុសធ្វើសេចក្ដីរាយការណ៍ជូនក្រុមជំនុំនៅក្រុងយេរូសាឡិម
1ឯពួកសាវក និងពួកបងប្អូននៅស្រុកយូដាបានឮថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះដែរ។ 2ដូច្នេះ កាលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិម ពួកអ្នកកាត់ស្បែកមានការរិះគន់លោកថា៖ 3«លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ហើយបរិភោគជាមួយគេទៀតផង»។ 4ប៉ុន្ដែ លោកពេត្រុសចាប់ផ្តើមពន្យល់រឿងនោះប្រាប់គេ តាមលំដាប់ថា៖ 5«កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំលង់ស្មារតីទៅ ឃើញនិមិត្តមួយ។ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមេឃមកដល់ខ្ញុំ។ 6ពេលខ្ញុំសម្លឹងមើលយ៉ាងដិតដល់ ខ្ញុំឃើញមានសត្វជើងបួន សត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។ 7ខ្ញុំក៏ឮព្រះសូរសៀងមួយបន្លឺមកខ្ញុំថា៖ "ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!"។ 8ប៉ុន្ដែ ខ្ញុំទូលថា៖ "ទេ ព្រះអម្ចាស់ ទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ"។ 9ប៉ុន្ដែ ព្រះសូរសៀងនោះក៏បន្លឺពីលើមេឃមកម្តងទៀតថា៖ "អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!"។ 10ហេតុការណ៍នោះបានកើតឡើងបីដង រួចក៏ឡើងទៅលើមេឃវិញអស់។ 11ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ ក៏បានមកដល់ផ្ទះដែលយើងស្នាក់នៅ។ 12ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយគេ កុំឲ្យប្រកាន់ឡើយ។ បងប្អូនទាំងប្រាំមួយនាក់នេះក៏បានទៅជាមួយខ្ញុំដែរ ហើយយើងបានចូលទៅក្នុងផ្ទះរបស់លោក។ 13លោកបានរៀបរាប់ប្រាប់យើងពីដំណើរដែលលោកបានឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា៖ "ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុសមក 14គាត់នឹងប្រកាសព្រះបន្ទូលឲ្យលោកស្តាប់សេចក្តីដែលនឹងសង្គ្រោះលោក និងក្រុមគ្រួសាររបស់លោកទាំងមូល"។ 15ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានសណ្ឋិតលើយើង កាលពីដំបូងនោះដែរ។ 16ពេលនោះ ខ្ញុំក៏នឹកឃើញពីការដែលព្រះអម្ចាស់មានព្រះបន្ទូលថា "លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ"។ 17ដូច្នេះ បើព្រះបានប្រទានអំណោយទានដល់គេ ដូចព្រះអង្គបានប្រទានមកយើង នៅពេលយើងបានជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរនោះ តើខ្ញុំជាអ្វីដែលអាចឃាត់ឃាំងព្រះបាន?» 18កាលគេបានឮសេចក្ដីទាំងនេះ គេក៏ស្ងាត់មាត់ ហើយបែរជាលើកតម្កើងព្រះ ដោយពោលថា "ដូច្នេះ សូម្បីតែសាសន៍ដទៃ ក៏ព្រះប្រទានឱកាសឲ្យប្រែចិត្ត ឲ្យគេមានជីវិតដែរហ្ន៎!"។
ក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក
19គ្រានោះ អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយព្រោះតែការបៀតបៀន ដែលកើតឡើងដល់លោកស្ទេផាន បានធ្វើដំណើរទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយគេមិនបានប្រកាសព្រះបន្ទូលប្រាប់អ្នកណា ក្រៅពីពួកសាសន៍យូដាឡើយ។ 20ប៉ុន្ដែ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះមកពីកោះគីប្រុស និងស្រុកគីរេន បានមកដល់ក្រុងអាន់ទីយ៉ូក ហើយគេប្រកាសដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ ប្រាប់ពួកហេលេន ។ 21ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។ 22ដំណឹងអំពីការនេះ បានឮដល់ត្រចៀកក្រុមជំនុំនៅក្រុងយេរូសាឡិម រួចគេក៏ចាត់លោកបាណាបាស ឲ្យមកក្រុងអាន់ទីយ៉ូក។ 23ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច 24ដ្បិតលោកជាមនុស្សល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ហើយបាននាំមនុស្សជាច្រើនមករកព្រះអម្ចាស់។ 25បន្ទាប់មក លោកបាណាបាសក៏ធ្វើដំណើរទៅក្រុងតើសុស ដើម្បីរកលោកសុល 26កាលបានជួបហើយ លោកក៏នាំមកក្រុងអាន់ទីយ៉ូក។ អ្នកទាំងពីបានជួបជាមួយក្រុមជំនុំ ហើយបង្រៀនមនុស្សជាច្រើន អស់រយៈពេលពេញមួយឆ្នាំ។ នៅក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា «គ្រីស្ទបរិស័ទ»។
27នៅគ្រានោះ មានហោរាខ្លះចុះពីក្រុងយេរូសាឡិម មកដល់ក្រុងអាន់ទីយ៉ូក។ 28ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)។ 29ដូច្នេះ ពួកសិស្សក៏សម្រេចចិត្ត តាមសមត្ថភាពរៀងៗខ្លួន ដើម្បីផ្ញើជំនួយទៅជួយពួកបងប្អូនដែលរស់នៅស្រុកយូដា។ 30គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
Sélection en cours:
កិច្ចការ 11: គកស១៦
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© 2016 United Bible Societies

: