ម៉ាថាយ 1
GKHB

ម៉ាថាយ 1

1
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ
1កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:
ពីអ័ប្រាហាំដល់ដាវីឌ
2អ័ប្រាហាំ​បង្កើត​អ៊ីសាក
អ៊ីសាក​បង្កើត​យ៉ាកុប
យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់
3យូដា​បង្កើត​ពេរេស និង​សេរ៉ាស​ពី​នាង​តាម៉ារ
ពេរេស​បង្កើត​ហេស្រុន
ហេស្រុន​បង្កើត​អើរ៉ាម
4អើរ៉ាម​បង្កើត​អ័មីណាដាប់
អ័មីណាដាប់​បង្កើត​ណាសូន
ណាសូន​បង្កើត​សាលម៉ូន
5សាលម៉ូន​បង្កើត​បូអូស​ពី​នាង​រ៉ាហាប
បូអូស​បង្កើត​អូបិឌ​ពី​នាង​រូស
អូបិឌ​បង្កើត​អ៊ីសាយ
6អ៊ីសាយ​បង្កើត​ដាវីឌ​ដែល​ជា​ស្ដេច​។
ពីដាវីឌដល់ជំនាន់ជម្លៀសទៅបាប៊ីឡូន
ដាវីឌ#1:6 ដាវីឌ―ឯកសារបុរាណខ្លះថា “ព្រះបាទ​ដាវីឌ”។​បង្កើត​សាឡូម៉ូន​ពី​ប្រពន្ធ​របស់​អ៊ូរី
7សាឡូម៉ូន​បង្កើត​រេហូបោម
រេហូបោម​បង្កើត​អ័ប៊ីយ៉ា
អ័ប៊ីយ៉ា​បង្កើត​អេសា
8អេសា​បង្កើត​យ៉ូសាផាត
យ៉ូសាផាត​បង្កើត​យ៉ូរាម
យ៉ូរាម​បង្កើត​អូសៀស
9អូសៀស​បង្កើត​យ៉ូថាម
យ៉ូថាម​បង្កើត​អេហាស
អេហាស​បង្កើត​អេសេគាស
10អេសេគាស​បង្កើត​ម៉ាណាសេ
ម៉ាណាសេ​បង្កើត​អាំម៉ូន
អាំម៉ូន​បង្កើត​យ៉ូសៀស
11យ៉ូសៀស​បង្កើត​យេកូនាស និង​បងប្អូន​របស់​គាត់
នៅគ្រា​ដែល​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​។
ពីជំនាន់ជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទ
12បន្ទាប់ពី​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន
យេកូនាស​បង្កើត​សាលធាល
សាលធាល​បង្កើត​សូរ៉ូបាបិល
13សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ
អ័ប៊ីយុឌ​បង្កើត​អេលាគីម
អេលាគីម​បង្កើត​អេសូរ
14អេសូរ​បង្កើត​សាដុក
សាដុក​បង្កើត​អេគីម
អេគីម​បង្កើត​អេលីយុឌ
15អេលីយុឌ​បង្កើត​អេលាសារ
អេលាសារ​បង្កើត​ម៉ាថាន
ម៉ាថាន​បង្កើត​យ៉ាកុប
16យ៉ាកុប​បង្កើត​យ៉ូសែប​ដែល​ជា​ប្ដី​របស់​នាង​ម៉ារា​។
ព្រះយេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ បានប្រសូត​ពី​នាងម៉ារានេះឯង​។
17ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។
កំណើតព្រះគ្រីស្ទ
18កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ 19រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។
20នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “​យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។ 21នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ​”។
22ការ​ទាំងអស់​នេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:
23 “​មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់
គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”​។ # 1:23 《អេសាយ》 7:14។
(​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។
24យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ 25ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់#1:25 ឯកសារបុរាណខ្លះបន្ថែម “ជាកូនច្បង”។​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕

GLOBAL KHMER BIBLE ©, Copyright © 2019 by Global Bible Initiative


Learn more about ព្រះគម្ពីរខ្មែរសាកល