YouVersion Logo
Search Icon

ម៉ាថាយ 1

1
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ
1កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:
ពីអ័ប្រាហាំដល់ដាវីឌ
2អ័ប្រាហាំ​បង្កើត​អ៊ីសាក
អ៊ីសាក​បង្កើត​យ៉ាកុប
យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់
3យូដា​បង្កើត​ពេរេស និង​សេរ៉ាស​ពី​នាង​តាម៉ារ
ពេរេស​បង្កើត​ហេស្រុន
ហេស្រុន​បង្កើត​អើរ៉ាម
4អើរ៉ាម​បង្កើត​អ័មីណាដាប់
អ័មីណាដាប់​បង្កើត​ណាសូន
ណាសូន​បង្កើត​សាលម៉ូន
5សាលម៉ូន​បង្កើត​បូអូស​ពី​នាង​រ៉ាហាប
បូអូស​បង្កើត​អូបិឌ​ពី​នាង​រូស
អូបិឌ​បង្កើត​អ៊ីសាយ
6អ៊ីសាយ​បង្កើត​ដាវីឌ​ដែល​ជា​ស្ដេច​។
ពីដាវីឌដល់ជំនាន់ជម្លៀសទៅបាប៊ីឡូន
ដាវីឌ#1:6 ដាវីឌ―ឯកសារបុរាណខ្លះថា “ព្រះបាទ​ដាវីឌ”។​បង្កើត​សាឡូម៉ូន​ពី​ប្រពន្ធ​របស់​អ៊ូរី
7សាឡូម៉ូន​បង្កើត​រេហូបោម
រេហូបោម​បង្កើត​អ័ប៊ីយ៉ា
អ័ប៊ីយ៉ា​បង្កើត​អេសា
8អេសា​បង្កើត​យ៉ូសាផាត
យ៉ូសាផាត​បង្កើត​យ៉ូរាម
យ៉ូរាម​បង្កើត​អូសៀស
9អូសៀស​បង្កើត​យ៉ូថាម
យ៉ូថាម​បង្កើត​អេហាស
អេហាស​បង្កើត​អេសេគាស
10អេសេគាស​បង្កើត​ម៉ាណាសេ
ម៉ាណាសេ​បង្កើត​អាំម៉ូន
អាំម៉ូន​បង្កើត​យ៉ូសៀស
11យ៉ូសៀស​បង្កើត​យេកូនាស និង​បងប្អូន​របស់​គាត់
នៅគ្រា​ដែល​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​។
ពីជំនាន់ជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទ
12បន្ទាប់ពី​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន
យេកូនាស​បង្កើត​សាលធាល
សាលធាល​បង្កើត​សូរ៉ូបាបិល
13សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ
អ័ប៊ីយុឌ​បង្កើត​អេលាគីម
អេលាគីម​បង្កើត​អេសូរ
14អេសូរ​បង្កើត​សាដុក
សាដុក​បង្កើត​អេគីម
អេគីម​បង្កើត​អេលីយុឌ
15អេលីយុឌ​បង្កើត​អេលាសារ
អេលាសារ​បង្កើត​ម៉ាថាន
ម៉ាថាន​បង្កើត​យ៉ាកុប
16យ៉ាកុប​បង្កើត​យ៉ូសែប​ដែល​ជា​ប្ដី​របស់​នាង​ម៉ារា​។
ព្រះយេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ បានប្រសូត​ពី​នាងម៉ារានេះឯង​។
17ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។
កំណើតព្រះគ្រីស្ទ
18កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។ 19រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។
20នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។ 21នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។
22ការ​ទាំងអស់​នេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:
23 “មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់
គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ # 1:23 《អេសាយ》 7:14។
(​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។
24យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ 25ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់#1:25 ឯកសារបុរាណខ្លះបន្ថែម “ជាកូនច្បង”។​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕

Currently Selected:

ម៉ាថាយ 1: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy