លេវីវិន័យ 8
8
ការតាំងក្រុមសង្ឃដំបូង
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរនាំអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងតាំង គោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោលពីរ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង 3ហើយប្រជុំក្រុមជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ»។ 4លោកម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯក្រុមជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ 5នោះលោកម៉ូសេក៏ប្រាប់ដល់ក្រុមជំនុំថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់ឲ្យធ្វើ»។
6លោកម៉ូសេក៏នាំលោកអើរ៉ុន និងពួកកូនលោក មកងូតទឹកជម្រះកាយ 7រួចបំពាក់អាវខ្លីឲ្យលោកអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង។ 8រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់អ៊ូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ។ 9ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10រួចលោកម៉ូសេយកប្រេងទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ 11ហើយក៏យកទៅប្រោះលើអាសនាប្រាំពីរដង លោកចាក់លាបអាសនា និងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ។ 12ក៏ចាក់ប្រេងខ្លះលើក្បាលលោកអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ 13រួចលោកនាំយកពួកកូនលោកអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងពាក់ឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
14បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសម្រាប់តង្វាយលោះបាបមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាតង្វាយនោះ រួចសម្លាប់ទៅ។ 15នោះលោកម៉ូសេក៏សម្អាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ។ 16លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំងពីរ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា។ 17ប៉ុន្តែ តួគោនោះ និងស្បែក សាច់ ហើយនិងលាមក លោកដុតក្នុងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ 19នោះលោកម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា 20រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង។ 21លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
22លោកក៏នាំយកចៀមទីពីរដែលសម្រាប់ពិធីតាំងជាសង្ឃមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ 23នោះលោកម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់លោកអើរ៉ុន 24ក៏នាំពួកកូនលោកអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា។ 25រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់របស់អង្គញ់នោះ និងស្មាខាងស្តាំមក។ 26រួចយកនំឥតដំបែមួយ នំបុ័ងលាបដោយប្រេងមួយ និងនំក្រៀបមួយ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ និងស្មាស្តាំនោះ។ 27លោកដាក់ទាំងអស់នៅបាតដៃលោកអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ 28បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើតង្វាយដែលនៅលើអាសនា នេះហើយជាតង្វាយសម្រាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា។ 29លោកម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់លោកម៉ូសេក្នុងចៀមឈ្មោលដែលសម្រាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
30រួចលោកម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើលោកអើរ៉ុន លើសម្លៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសម្លៀកបំពាក់របស់ពួកកូននោះផង ហើយញែកលោកអើរ៉ុន និងសម្លៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសម្លៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
31លោកម៉ូសេក៏បង្គាប់លោកអើរ៉ុន និងពួកកូនលោកថា៖ «ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា "ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ"។ 32ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតក្នុងភ្លើងទៅ 33ហើយអ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំនៅអស់ប្រាំពីរថ្ងៃ ដរាបដល់អស់ទាំងថ្ងៃដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសម្រេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។ 34ព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា។ 35អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់ប្រាំពីរយប់ប្រាំពីរថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះ»។ 36នោះលោកអើរ៉ុន និងពួកកូនលោក ក៏ធ្វើសម្រេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកតាមរយៈលោកម៉ូសេ។
Právě zvoleno:
លេវីវិន័យ 8: គកស១៦
Zvýraznění
Sdílet
Kopírovat
Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2016 United Bible Societies

: