លោកុប្បត្តិ 48
48
លោកយ៉ាកុបឲ្យពរកូនរបស់លោកយ៉ូសែប
1ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។ 2មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។ 3លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក 4ព្រះអង្គមានព្រះបន្ទូលមកពុកថា "មើល៍ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើន ហើយកើនចំនួនឡើងឲ្យអ្នកបានទៅជាជាតិសាសន៍ច្រើនរួមគ្នាតែមួយ យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ទុកជាកេរអាកររហូតតទៅ"។ 5រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។ 6ចំណែកកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ គេនឹងបានជារបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះ នឹងបានចំណែកមត៌ក តាមរយៈអេប្រាអិម និងម៉ាណាសេ។ 7ដ្បិត កាលពុកមកពីស្រុកប៉ាដាន់ រ៉ាជែលម្តាយកូនបានស្លាប់ចោលពុក តាមផ្លូវក្នុងស្រុកកាណាន ជិតអេប្រាតា ហើយពុកក៏បានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម)»។
8កាលលោកអ៊ីស្រាអែលបានឃើញកូនរបស់លោកយ៉ូសែប លោកសួរថា៖ «តើអ្នកណានេះ?» 9លោកយ៉ូសែបជម្រាបឪពុកថា៖ «នេះជាកូនដែលព្រះបានប្រទានឲ្យខ្ញុំ នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរនាំវាមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។ 10ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។ 11លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ពុកមិននឹកស្មានថាបានឃើញមុខកូនទេ តែមើល៍ ព្រះបានឲ្យពុកឃើញទាំងពូជពង្សរបស់កូនទៀតផង»។ 12បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចេញពីលើភ្លៅឪពុក រួចក្រាបចុះឱនមុខដល់ដី។ 13លោកយ៉ូសែបក៏នាំកូនទាំងពីរចូលទៅជិតឪពុកវិញ គឺអេប្រាអិមដែលនៅដៃស្តាំ ទៅខាងឆ្វេងលោកអ៊ីស្រាអែល និងម៉ាណាសេដែលនៅដៃឆ្វេងទៅខាងស្តាំលោកអ៊ីស្រាអែល។ 14ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។ 15លោកឲ្យពរលោកយ៉ូសែបថា៖
«សូមព្រះដែលលោកអ័ប្រាហាំ
និងលោកអ៊ីសាកបានដើរតាម
ជាព្រះដែលបានថែរក្សាពុកពេញមួយជីវិត
រហូតមកដល់ថ្ងៃនេះ
16ជាទេវតាដែលបានរំដោះ
ឲ្យពុករួចពីគ្រប់សេចក្ដីអាក្រក់
សូមព្រះអង្គប្រទានពរក្មេងទាំងពីរនេះ
ហើយឲ្យគេបានរក្សាឈ្មោះពុក
ឈ្មោះរបស់លោកអ័ប្រាហាំ
និងលោកអ៊ីសាកជាជីតារបស់គេ
សូមឲ្យអ្នកទាំងពីរបានចម្រើនឡើង
មានគ្នាសន្ធឹកនៅលើផែនដី»។
17កាលលោកយ៉ូសែបឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះលោកមិនពេញចិត្តឡើយ លោកក៏លើកដៃឪពុកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាណាសេ។ 18លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់ពុកលើក្បាលវាឯណេះវិញ»។ 19ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។ 20នៅថ្ងៃនោះ លោកឲ្យពរដល់ក្មេងទាំងពីរថា៖
«ដោយសារឯង អ៊ីស្រាអែលនឹងឲ្យពរគ្នាថា
"សូមព្រះទ្រង់ប្រោសប្រទានឲ្យអ្នក
បានដូចជាអេប្រាអិម និងម៉ាណាសេ"»
គឺយ៉ាងនេះឯង ដែលលោកបានដាក់អេប្រាអិម មុនម៉ាណាសេ។ 21បន្ទាប់មក លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍! ពុកនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយកូនរាល់គ្នា ហើយនឹងនាំកូនៗត្រឡប់ទៅឯស្រុករបស់ដូនតាកូនវិញ។ 22មួយទៀត ពុកបានចែកមួយចំណែក ឲ្យកូន លើសជាងបងប្អូនរបស់កូន ជាចំណែកដែលពុកបានយកពីដៃរបស់ពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់ពុក»។
Právě zvoleno:
លោកុប្បត្តិ 48: គកស១៦
Zvýraznění
Sdílet
Kopírovat

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2016 United Bible Societies

: