លោកុប្បត្តិ 44
44
លោកយ៉ូសែបឃាត់បេនយ៉ាមីន
1លោកយ៉ូសែបបង្គាប់ទៅអ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលគេអាចយកទៅបាន រួចដាក់ប្រាក់ទៅក្នុងបាវវិញទៅ 2ហើយយកពែងប្រាក់របស់ខ្ញុំ ដាក់ចូលក្នុងបាវអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ថ្លៃស្រូវផង»។ អ្នកនោះក៏ធ្វើតាមបង្គាប់លោកយ៉ូសែប។ 3លុះភ្លឺឡើង គេក៏ឲ្យអ្នកទាំងនោះចេញទៅ ព្រមទាំងលារបស់គេដែរ។ 4កាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន លោកយ៉ូសែបប្រាប់អ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរដេញតាមមនុស្សទាំងនោះទៅ ហើយពេលអ្នកទៅទាន់គេ ត្រូវនិយាយយ៉ាងនេះថា "ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការអាក្រក់ ស្នងនឹងការល្អដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាលួចពែងប្រាក់របស់ចៅហ្វាយខ្ញុំ? 5តើមិនមែនជាពែងដែលចៅហ្វាយខ្ញុំផឹក និងប្រើសម្រាប់ទស្សន៍ទាយទេឬ? អ្នករាល់គ្នាធ្វើដូច្នេះ គឺអាក្រក់ណាស់"»។
6កាលអ្នកនោះទៅទាន់ពួកគេ ហើយបាននិយាយតាមពាក្យទាំងនោះ 7ពួកគេប្រកែកថា៖ «ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ? យើងខ្ញុំប្របាទមិនដែលប្រព្រឹត្តអំពើដូច្នេះឡើយ! 8មើល៍! ប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ យើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកទៅកើត? 9បើឃើញមាននៅនឹងរូបអ្នកណា ក្នុងចំណោមយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងទៅធ្វើជាបាវបម្រើរបស់លោក!» 10តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។ 11ពេលនោះ គេក៏ប្រញាប់ប្រញាល់ដាក់បាវស្រូវចុះមកដី ហើយស្រាយមាត់បាវគ្រប់គ្នា។ 12អ្នកនោះក៏ឆែកឆេរ ចាប់ពីបងច្បងរហូតដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន។ 13ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។
14យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។ 15លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដូច្នេះ? តើអ្នករាល់គ្នាមិនដឹងថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទេឬ?» 16យូដាឆ្លើយថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់ដូចម្តេចបាន? តើយើងខ្ញុំនឹងថាដូចម្ដេច? តើយើងខ្ញុំអាចដោះសាខ្លួនយ៉ាងណាបាន? ព្រះទ្រង់បានទតឃើញកំហុសរបស់យើងខ្ញុំប្របាទហើយ មើល៍ យើងខ្ញុំជាបាវបម្រើរបស់លោកម្ចាស់ហើយ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលឃើញមានពែងនៅដៃនោះផង»។ 17ប៉ុន្ដែ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃ គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ រីឯអ្នករាល់គ្នាវិញ ត្រូវត្រឡប់ទៅផ្ទះឪពុករបស់អ្នករាល់គ្នាដោយសុខសាន្តចុះ»។
លោកយូដាអង្វរករឲ្យដោះលែងបេនយ៉ាមីន
18ពេលនោះ យូដាចូលទៅជិតលោកយ៉ូសែប អង្វរថា៖ «ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមអនុញ្ញាតឲ្យខ្ញុំប្របាទជាបាវបម្រើរបស់លោក ជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់ក៏ដូចជាផារ៉ោនហើយ។ 19លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា "តើអ្នករាល់គ្នាមានឪពុក ឬមានប្អូនឬទេ?" 20នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់" 21ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។ 22យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា "ក្មេងនោះមិនអាចឃ្លាតចេញពីឪពុកវាបានទេ ដ្បិតបើវាឃ្លាតចេញពីឪពុក នោះលោកមុខជាស្លាប់មិនខាន"។ 23ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។ 24កាលយើងខ្ញុំបានទៅជួបឪពុក ដែលជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំក៏បានជម្រាបលោក តាមពាក្យរបស់លោកម្ចាស់។ 25រួចមកឪពុកយើងខ្ញុំប្រាប់ថា "ចូរទៅទិញស្បៀងអាហារសម្រាប់ពួកយើងទៀតមក" 26យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។ 27ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក 28ម្នាក់បានឃ្លាតចេញពីពុកទៅបាត់ហើយ ពុកគិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន តាំងពីពេលនោះមក ពុកមិនដែលឃើញវាទេ។ 29ឥឡូវនេះ បើឯងរាល់គ្នាយកកូននេះពីពុកទៅទៀត ហើយបើមានគ្រោះថ្នាក់អ្វីមួយដល់វា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយមិនខាន"។ 30ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅជួបឪពុក ជាអ្នកបម្រើរបស់លោកម្ចាស់ ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយយើងខ្ញុំទេ 31នោះគាត់នឹងស្លាប់មិនខានដោយមិនឃើញកូននេះ ហើយយើងខ្ញុំប្របាទឈ្មោះថា បាននាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយពិតមែន។ 32ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។ 33ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសក្មេងនេះចុះ ដើម្បីឲ្យវាឡើងទៅវិញជាមួយពួកបងៗ។ 34ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។
Právě zvoleno:
លោកុប្បត្តិ 44: គកស១៦
Zvýraznění
Sdílet
Kopírovat

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2016 United Bible Societies

: