Logo YouVersion
Ikona vyhledávání

និក្ខមនំ 27:20-21

និក្ខមនំ 27:20-21 គកស១៦

ត្រូវ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​សុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។ ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​មើល​ថែ​ឲ្យ​ឆេះជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាំង​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ ត្រង់​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា ។ នេះ​ជា​ច្បាប់​អស់​កល្ប​ជានិច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម គ្រប់​ជំនាន់​តរៀង​ទៅ។