ម៉ាកុស 7
7
ពួកខាងគណៈផារីស៊ី និងទំនៀមទម្លាប់
1មានពួកខាងគណៈផារីស៊ី និងតួនខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបអ៊ីសា។ 2គេឃើញសិស្សរបស់អ៊ីសាខ្លះបរិភោគអាហារ ដោយដៃមិនស្អាត គឺគេពុំបានលាងដៃជាមុន។ 3ធម្មតាពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ 4នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ 5ពួកខាងគណៈផារីស៊ី និងពួកតួនសួរអ៊ីសាថា៖ «ហេតុអ្វីបានជាសិស្សរបស់អ្នកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនស្អាតដូច្នេះ?»។ 6អ៊ីសាឆ្លើយទៅគេថា៖ «ណាពីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថាៈ
ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់
រីឯចិត្ដគេនៅឆ្ងាយពីយើង។
7 គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែហ៊ូកុំរបស់មនុស្សប៉ុណ្ណោះ។
8អ្នករាល់គ្នាបោះបង់ចោលហ៊ូកុំរបស់អុលឡោះ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ 9អ៊ីសាមានប្រសាសន៍ទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់ហ៊ូកុំរបស់អុលឡោះចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ 10ម៉ូសាបានថ្លែងថាៈ “ចូរគោរពឪពុកម្តាយរបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាឪពុកម្តាយរបស់ខ្លួន ត្រូវមានទោសដល់ជីវិត” 11រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគូរបាន ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាជំនូនជូនអុលឡោះ)។ 12អ្នករាល់គ្នាពុំទុកឲ្យគេជួយឪពុកម្ដាយឡើយ។ 13អ្នករាល់គ្នាបានបំបាត់តម្លៃបន្ទូលរបស់អុលឡោះ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។
មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ
14បន្ទាប់មក អ៊ីសាហៅបណ្ដាជនមកម្ដងទៀត រួចមានប្រសាសន៍ទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា 15អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធបានឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [ 16អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ 17កាលអ៊ីសាចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្សនាំគ្នាសួរអ៊ីសាអំពីប្រស្នានេះ។ 18អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ 19ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ អ៊ីសាបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ 20អ៊ីសាមានប្រសាសន៍ទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ 21ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ 22ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្ដអបាយមុខច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ 23ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ»។
ស្ដ្រីសាសន៍ដទៃម្នាក់ជឿណាពីអ៊ីសា
24អ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ អ៊ីសាចូលក្នុងផ្ទះមួយ គាត់ពុំចង់ឲ្យនរណាដឹងថាគាត់នៅទីនោះឡើយ តែលាក់មិនជិត។ 25ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានអ៊ីព្លេសចូល បានឮគេនិយាយអំពីអ៊ីសា នាងមកក្រាបដល់ជើងរបស់អ៊ីសា។ 26ស្ដ្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងសូមឲ្យអ៊ីសាដេញអ៊ីព្លេសចេញពីកូននាង។ 27អ៊ីសាបានប្រាប់ទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ 28នាងជម្រាបអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ 29ពេលនោះអ៊ីសាប្រាប់ទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អ៊ីព្លេសបានចេញពីកូននាងហើយ»។ 30ពេលស្ដ្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអ៊ីព្លេសបានចេញពីក្មេងនោះហើយ។
ណាពីអ៊ីសាប្រោសមនុស្សគថ្លង់ម្នាក់ឲ្យជា
31អ៊ីសាចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ 32គេនាំបុរសថ្លង់ម្នាក់មកជួបអ៊ីសា។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូរអាសូមឲ្យអ៊ីសាដាក់ដៃលើគាត់។ 33អ៊ីសានាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន អ៊ីសាដាក់ម្រាមដៃក្នុងត្រចៀកគាត់ ហើយស្ដោះទឹកមាត់យកទៅផ្ដិតលើអណ្ដាតគាត់ 34រួចអ៊ីសាងើបមុខឡើង មើលទៅលើមេឃ ដកដង្ហើមធំ ហើយនិយាយថា «អិបផាថា» (ប្រែថាៈ ចូរបើកឡើង)។ 35រំពេចនោះស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ 36អ៊ីសាបានហាមប្រាមពួកគេមិនឲ្យនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីអ៊ីសាហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ 37មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
Právě zvoleno:
ម៉ាកុស 7: អគត
Zvýraznění
Sdílet
Kopírovat

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2014 United Bible Societies, UK.

: