លោកុប្បត្តិ 28
28
1លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។ 2ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ 3សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។ 4សូមព្រះអង្គប្រទានពររបស់លោកអ័ប្រាហាំដល់កូន និងពូជពង្សរបស់កូន ដើម្បីឲ្យកូនបានទទួលស្រុកដែលស្នាក់នៅ ទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ!»។ 5លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។
លោកអេសាវរៀបការជាមួយកូនស្រីរបស់លោកអ៊ីសម៉ាអែល
6ឥឡូវនេះ អេសាវឃើញថា លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីយកប្រពន្ធពីទីនោះ ហើយថា ពេលដែលឲ្យពរនោះ លោកផ្តាំថា «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ» 7ហើយថា លោកយ៉ាកុបបានស្តាប់តាមឪពុកម្តាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម 8នោះអេសាវយល់ថា លោកអ៊ីសាកជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ 9អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។
សប្តិរបស់លោកយ៉ាកុប
10លោកយ៉ាកុបចេញពីបៀរ-សេបា ទៅឯស្រុកខារ៉ាន។ 11លោកបានទៅដល់កន្លែងមួយ ក៏ស្នាក់នៅទីនោះមួយយប់ ព្រោះថ្ងៃលិចហើយ។ លោកយកថ្មមួយដុំមកកើយ ហើយដេកលក់ទៅ។ 12លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។ 13ព្រះយេហូវ៉ាគង់នៅក្បែរលោក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ័ប្រាហាំជីតាអ្នក ហើយជាព្រះរបស់អ៊ីសាក។ ដីដែលអ្នកដេកពីលើនេះ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នក។ 14ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ 15មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។ 16ពេលនោះ លោកយ៉ាកុបភ្ញាក់ពីដេកឡើង ហើយពោលថា៖ «ព្រះយេហូវ៉ាពិតជាគង់នៅទីនេះមែន តែខ្ញុំមិនបានដឹងសោះ!»។ 17លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! ទីនេះមិនមែនជាអ្វីទេ គឺជាព្រះដំណាក់របស់ព្រះ ហើយជាទ្វារស្ថានសួគ៌ពិតមែន»។
18លុះព្រឹកឡើង លោកយ៉ាកុបក្រោកពីព្រលឹម ហើយយកថ្មដែលលោកបានកើយនោះ មកដាក់បញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ។ 19លោកដាក់ឈ្មោះទីនោះថា "បេត-អែល" តែពីដើម គេហៅទីក្រុងនោះថា "លូស"។ 20លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង 21ដើម្បីឲ្យខ្ញុំបានវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះខ្ញុំនឹងយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្ញុំ 22ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
S'ha seleccionat:
លោកុប្បត្តិ 28: គកស១៦
Subratllat
Comparteix
Copia

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2016 United Bible Societies

: