កំណើតពិភពលោក 9
9
អុលឡោះចងសម្ពន្ធមេត្រើជាមួយណាពីណុះហ៍
1អុលឡោះប្រទានពរដល់ណុះហ៍ ព្រមទាំងកូនប្រុសទាំងបីនាក់របស់គាត់ ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើន ពាសពេញផែនដីទៅ! 2សត្វចតុបាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាន នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យ អ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ 3សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារ សម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។ 4ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។ 5ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
6អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។ 7ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅ ឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។
8អុលឡោះមានបន្ទូលមកកាន់ណុះហ៍ និងកូនប្រុសទាំងបីរបស់គាត់ទៀតថា៖ 9«យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ 10ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សីសត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ 11យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំ លិចបំផ្លាញផែនដីទៀតដែរ»។ 12អុលឡោះមានបន្ទូលទៀតថា៖ «នេះជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ 13គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ 14ពេលណាយើងប្រមូលពពកឲ្យមូលផ្តុំគ្នា ពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។ 15ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។ 16ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។ 17អុលឡោះមានបន្ទូលមកកាន់ណុះហ៍ថា៖ «ឥន្ទធនូនេះ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
មនុស្សលោកពីជំនាន់ណាពីណុះហ៍ រហូតដល់ជំនាន់ណាពីអ៊ីព្រហ៊ីម
ណាពីណុះហ៍ និងកូនប្រុសទាំងបីរបស់គាត់
18កូនប្រុសរបស់ណុះហ៍ ដែលបានចេញពីទូកធំនោះ ឈ្មោះសិម ហាំ និងយ៉ាផេត។ ហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ 19កូនប្រុសទាំងបីរបស់ណុះហ៍បានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។
20ណុះហ៍បានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ 21គាត់បានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់គាត់។ 22ហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។ 23ពេលនោះសិម និងយ៉ាផេតបានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេ។ 24ពេលណុះហ៍ស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់គាត់ធ្វើ 25គាត់ក៏ពោលថា៖
«កាណានត្រូវបណ្តាសាហើយ!
សូមឲ្យបងប្អូនរបស់វាប្រើវា
ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
26គាត់ពោលទៀតថា៖
«សូមលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់របស់សិម
សូមឲ្យកាណានបានទៅជា
ទាសកររបស់សិមចុះ!
27សូមអុលឡោះប្រទានឲ្យយ៉ាផេត
មានចិត្តទូលំទូលាយ
ឲ្យគេបានស្នាក់នៅក្នុងជំរំរបស់សិម
ហើយឲ្យកាណានបានទៅជាទាសករ
របស់អ្នកទាំងពីរ»។
28ក្រោយទឹកជំនន់ធំ ណុះហ៍រស់បានបីរយហាសិបឆ្នាំទៀត។ 29គាត់រស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មកគាត់ក៏ស្លាប់។
S'ha seleccionat:
កំណើតពិភពលោក 9: អគត
Subratllat
Comparteix
Copia

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2014 United Bible Societies, UK.

: