សេរីភាព 37
37
ហិបនៃសម្ពន្ធមេត្រី
1លោកបេតសាលាលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។ 2គាត់យកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ធ្វើពីមាសដែរ។ 3គាត់ធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ 4គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 5គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 6គាត់ធ្វើគំរបហិប ពីមាសសុទ្ធដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 7គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង 8គាត់ដាក់ភ្ជាប់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនោះទៅនឹងគំរបហិប គឺរូបម៉ាឡាអ៊ីកាត់នីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ 9រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។
តុដាក់នំបុ័ងជូនអុលឡោះ
10គាត់ធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ 11គាត់យកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ 12នៅតាមជ្រុងទាំងបួន គាត់ធ្វើក្របដែលមានកំពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ 13គាត់បានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ 14កងមាសទាំងបួន ស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ 15គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ 16គាត់យកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
ជើងចង្កៀង
17គាត់យកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ មានឆ្លាក់ក្បាច់រចនាទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 18មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀត ក៏មានមែកបីដែរ។ 19ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ 20រីឯតួដែលនៅកណ្តាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ 21មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ 22ស្រទាប់ផ្កាក្រពុំ និងមែកមានឆ្លាក់ជាក្បាច់រចនា ពីមាសសុទ្ធតែមួយដុំ។ 23គាត់បានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកំទេចប្រឆេះ។ 24គាត់ប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
អាសនៈសម្រាប់ដុតគ្រឿងក្រអូប
25គាត់ធ្វើអាសនៈ សម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈ ស្ថិតនៅជាប់នឹងមុមទាំងបួន។ 26គាត់ស្រោបអាសនៈទាំងមូលដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ 27គាត់ធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ 28គាត់ធ្វើឈើស្នែងពីរ អំពីឈើនាងនួន ហើយស្រោបមាសផង។ 29គាត់ក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចម្រាញប្រេងរបស់អ្នកធ្វើទឹកអប់។
S'ha seleccionat:
សេរីភាព 37: អគត
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2014 United Bible Societies, UK.