សេរីភាព 33
33
អុលឡោះតាអាឡាបញ្ជាឲ្យជនជាតិអ៊ីស្រអែលបន្តដំណើរទៅមុខ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ថានឹងប្រគល់ឲ្យពូជពង្សរបស់គេ។ 2យើងនឹងចាត់ម៉ាឡាអ៊ីកាត់របស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ 3អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជាជនរឹងរូស»។ 4ពេលប្រជាជនឮបន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។
5 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែតនោះ យើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ 6ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហោរែប ប្រជាជនអ៊ីស្រអែលលែងពាក់គ្រឿងអលង្ការទៀតហើយ។
ជំរំជួបអុលឡោះតាអាឡា
7នៅពេលប្រជាជនអ៊ីស្រអែលបោះជំរំ ម៉ូសាតែងតែដំឡើងជំរំនៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅជំរំនេះថា “ជំរំជួបអុលឡោះតាអាឡា” ហើយអស់អ្នកដែលចង់និយាយសួរអុលឡោះតាអាឡា ត្រូវតែចេញពីជំរំ ឆ្ពោះទៅជំរំជួបអុលឡោះតាអាឡាដែលនៅខាងក្រៅជំរំ។ 8ពេលម៉ូសាចេញទៅកាន់ជំរំ ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលម៉ូសា រហូតទាល់តែគាត់ចូលទៅក្នុងជំរំ។ 9កាលម៉ូសាចូលផុតទៅក្នុងជំរំ នោះដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារជំរំ ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា។ 10ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារ ជំរំនោះពួកគេនាំគ្នាក្រាបថ្វាយបង្គំ ពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។ 11អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក ម៉ូសាវិលត្រឡប់មកជំរំវិញ។ រីឯយុវជន ជាអ្នកបម្រើរបស់គាត់ គឺយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីជំរំទេ។
អុលឡោះតាអាឡា សន្យានៅជាមួយប្រជារាស្ត្ររបស់ទ្រង់
12ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡា! អើយទ្រង់បានបង្គាប់ឲ្យខ្ញុំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ទ្រង់ពុំបានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់នឹងចាត់នរណាឲ្យទៅជាមួយខ្ញុំឡើយ។ ទ្រង់មានបន្ទូលថា ទ្រង់ស្គាល់ខ្ញុំច្បាស់ហើយទ្រង់ពេញចិត្តនឹងខ្ញុំទៀតផង។ 13ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
14 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្តល់សេចក្តីសុខសាន្តដល់អ្នក»។ 15ម៉ូសាមានប្រសាសន៍ថា៖ «ប្រសិនបើទ្រង់មិនទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។ 16តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ទ្រង់ពេញចិត្តនឹងខ្ញុំ ព្រមទាំងប្រជារាស្ត្ររបស់ទ្រង់? គឺមានតែទ្រង់ទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ខ្ញុំ និងប្រជារាស្ត្ររបស់ទ្រង់ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។
17 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។
18ម៉ូសាមានប្រសាសន៍ថា៖ «សូមអុលឡោះបង្ហាញសិរីរុងរឿងរបស់ទ្រង់ ឲ្យខ្ញុំឃើញផង»។ 19អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងសំដែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាអុលឡោះតាអាឡា នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរដល់នរណា ដែលយើងអាណិតអាសូរដែរ»។ 20អុលឡោះមានបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។ 21អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរឈរជិតយើងលើដុំថ្មនៅកន្លែងនេះ! 22ពេលសិរីរុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នក រហូតទាល់តែយើងឆ្លងផុតទៅ។ 23បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។
S'ha seleccionat:
សេរីភាព 33: អគត
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2014 United Bible Societies, UK.

: