Logotip de YouVersion
La BíbliaPlansVídeos
Aconsegueix l'aplicació
Selector d'idiomes
Icona de cerca

Versets bíblics populars de កំណើត​ពិភព​លោក 37

1

កំណើត​ពិភព​លោក 37:5

អាល់គីតាប

អគត

យូសុះ​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។

Compara

Explorar កំណើត​ពិភព​លោក 37:5

2

កំណើត​ពិភព​លោក 37:3

អាល់គីតាប

អគត

អ៊ីស្រ‌អែល​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ គាត់​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យូសុះ​ពាក់។

Compara

Explorar កំណើត​ពិភព​លោក 37:3

3

កំណើត​ពិភព​លោក 37:4

អាល់គីតាប

អគត

ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យូសុះ រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សំដី​ទន់​ភ្លន់​បាន​ឡើយ។

Compara

Explorar កំណើត​ពិភព​លោក 37:4

4

កំណើត​ពិភព​លោក 37:9

អាល់គីតាប

អគត

ក្រោយ​មក យូសុះ​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​តទៅ​គឺ ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​គោរព​ដល់​ខ្ញុំ»។

Compara

Explorar កំណើត​ពិភព​លោក 37:9

5

កំណើត​ពិភព​លោក 37:11

អាល់គីតាប

អគត

បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យូសុះ​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។

Compara

Explorar កំណើត​ពិភព​លោក 37:11

6

កំណើត​ពិភព​លោក 37:6-7

អាល់គីតាប

អគត

គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្តាប់​សុបិន​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្តាប់​ស្រូវ​នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្តាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្តាប់​របស់​បងៗ បាន​មក​ព័ទ្ធ​ជុំ​វិញ​កណ្តាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​គោរព​ទៀត​ផង»។

Compara

Explorar កំណើត​ពិភព​លោក 37:6-7

7

កំណើត​ពិភព​លោក 37:20

អាល់គីតាប

អគត

យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ណា​មួយ​រួច​ពោល​ថា មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។

Compara

Explorar កំណើត​ពិភព​លោក 37:20

8

កំណើត​ពិភព​លោក 37:28

អាល់គីតាប

អគត

បន្ទាប់​មក​មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យូសុះ​ចេញ​ពី​អណ្តូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យូសុះ​ទៅ​ស្រុក​អេស៊ីប។

Compara

Explorar កំណើត​ពិភព​លោក 37:28

9

កំណើត​ពិភព​លោក 37:19

អាល់គីតាប

អគត

គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ!

Compara

Explorar កំណើត​ពិភព​លោក 37:19

10

កំណើត​ពិភព​លោក 37:18

អាល់គីតាប

អគត

កាល​គេ​បាន​ឃើញ​យូសុះ​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ថា នឹង​សម្លាប់​គាត់​ចោល។

Compara

Explorar កំណើត​ពិភព​លោក 37:18

11

កំណើត​ពិភព​លោក 37:22

អាល់គីតាប

អគត

រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្តូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យូសុះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។

Compara

Explorar កំណើត​ពិភព​លោក 37:22

Capítol anterior
Capítol següent
YouVersion

Animant-te i desafiant-te a buscar la intimitat amb Déu cada dia.

Ministeri

Sobre

Carreres

Fes-te voluntari

Blog

Premsa

Enllaços útils

Ajuda

Fer un donatiu

Versions de la Bíblia

Bíblia en àudio

Idiomes de la Bíblia

Verset del dia


Un Ministeri Digital de

Life.Church
English (US)

©2025 Life.Church / YouVersion

Política de privacitatCondicions d'ús
Programa de divulgació de vulnerabilitats
FacebookTwitterInstagramYouTubePinterest

Inici

La Bíblia

Plans

Vídeos