និក្ខមនំ 2
2
កំណើត និងកុមារភាពរបស់លោកម៉ូសេ
1មានបុរសម្នាក់ ក្នុងកុលសម្ព័ន្ធលេវី រៀបការជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។ 2#កក. ៧.២០; ហប. ១១.២៣ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ 3ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្ដេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។ 4បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណា។
5បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ 6ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។ 7បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។ 8បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។ 9បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។
10 #
កក. ៧.២១
លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
11 #
ហប. ១១.២៤
#
កក. ៧.២៣-២៨
នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។ 12លោកងាកមើលឆ្វេងស្ដាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។ 13នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ 14អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ 15#កក. ៧.២៩; ហប. ១១.២៧ព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌាន#២.១៥ ពាក្យ «ម៉ាឌាន» ជាឈ្មោះរួមរបស់ជនពនេចរដែលរស់នៅប៉ែកខាងត្បូង និងអគ្នេយ៍នៃប្រទេសប៉ាឡេស្ទីន។ យោងតាម លប. ២៥.២ ម៉ាឌានត្រូវជាកូនរបស់លោកអប្រាហាំដែរ។។ លោកអង្គុយនៅក្បែរអណ្ដូងទឹក។
16លោកបូជាចារ្យនៅស្រុកម៉ាឌានមានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ 17ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ 18នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករេហួលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។ 19ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ 20ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។
21លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។ 22នាងបង្កើតបានកូនប្រុសម្នាក់ ដែលលោកម៉ូសេឲ្យឈ្មោះថា គើសម ដ្បិតលោកគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
ព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេឲ្យរំដោះជនជាតិអ៊ីស្រាអែល
23ច្រើនឆ្នាំក្រោយមក ព្រះចៅស្រុកអេស៊ីបសោយទិវង្គត។ កូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយអង្វរព្រះជាម្ចាស់ សម្រែករបស់គេលាន់ឮឡើងដល់ព្រះអង្គ។ 24#លប. ១៥.១៣-១៤ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ 25ព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែល ហើយព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងពួកគេ។
Цяпер абрана:
និក្ខមនំ 2: គខប
Пазнака
Падзяліцца
Капіяваць

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
Khmer Standard Version © 2005 United Bible Societies.

: